ខ្មែរប៉ុស្ដិ៍ Close

បើទៅខេត្ត​មណ្ឌលគិរី​ កុំ​ភ្លេច​ចូល​ទស្សនា​សួនសត្វ​ធម្មជាតិ​ណា!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៣ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 77
បើទៅខេត្ត​មណ្ឌលគិរី​ កុំ​ភ្លេច​ចូល​ទស្សនា​សួនសត្វ​ធម្មជាតិ​ណា! បើទៅខេត្ត​មណ្ឌលគិរី​ កុំ​ភ្លេច​ចូល​ទស្សនា​សួនសត្វ​ធម្មជាតិ​ណា!

បើទោះបីជា​ខេត្តមណ្ឌលគិរី​សម្បូរ​សត្វ​គ្រប់​ប្រភេទ​រស់នៅច្រើន​យ៉ាងណាក្តី ប៉ុន្ដែ​ថ្មីៗនេះ វិស័យ​ឯកជន​បាន​បង្កើត​សួនសត្វ​​លើ​ផ្ទៃដីទំហំ ១០ ហិកតា ដើម្បី​ចិញ្ចឹម​អំបូរសត្វព្រៃ​មួយចំនួន​បន្ថែមទៀត ដើម្បី​ងាយស្រួល​ក្នុងការ​ទស្សនា ​ក៏ដូចជា​ចូលរួម​អភិរក្ស​អំបូរសត្វព្រៃ​ ដែល​ខ្លះ​មាននៅ​សល់​តិចតួច ក្នុង​ដែនព្រៃ​ការពារ​ក្នុង​ខេត្ត​នេះ ។​

សួនសត្វ​នេះ បាន​បង្កើតឡើង​រយៈពេល​ពីរមកនាំ​ហើយ និង​ បានចិញ្ចឹម​សត្វព្រៃ​ប្រមាណជា ៥ ប្រភេទ ដែលមាន​ចំនួន​រាប់រយ​ក្បាល ​ក្រោមការជួយ​ឧបត្ថម​គាំពារ​ពី​មូលនិធិ មយូ​រ៉ា ការពារសត្វព្រៃ ដើម្បី​ចូលរួម​អភិរក្ស នឹង​ការពារ​ពូជសត្វព្រៃ​ក្នុងខេត្តមណ្ឌលគិរី ដែលមាន​ទីតាំងនៅឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ។​ ​លោក ហេង តូច អាយុ ៤៣ ឆ្នាំ បានឱ្យដឹងថា សួនសត្វ​នេះ​បានបង្កើតឡើង​ជិតពីរឆ្នាំ​មកហើយ ដោយបាន​ចិញ្ចឹម​សត្វព្រៃ​ចំនួន ៥ ប្រភេទ លើ​ទំហំ​ផ្ទៃដី ១០​ហិកតា ហើយ​មាន អ្នកមើលថែ​ចំនួន ៤ នាក់ ​។​

​សួនសត្វ​នេះ​បង្កើតឡើង ​ដោយ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់មូល និ​ធិ មយូ​រ៉ា ការពារ សត្វព្រៃ ដើម្បី​ចូលរួម​អភិរក្ស និង ​ការពារ​ពូជ​សត្វព្រៃ ដែល​កំពុង​រង​ការ គំរាមកំហែង​រាល់ថ្ងៃពី​ការ បាញ់សម្លាប់ ឬ កត្តា​នានា ​ដែល​បណ្តាលឱ្យ​សត្វ​ទាំងនេះ​ ឈានទៅរក​ភាព​វិនាស​ផុតពូជ ។

ទន្ទឹមនឹងនេះ ការចិញ្ចឹមនេះ ​ក៏​សម្រាប់​ទុកឱ្យ​ប្រជាពលរដ្ឋ ជាពិសេស គឺ​ក្មេងៗ​ជំនាន់ក្រោយ​បាន​ស្គាល់​សត្វព្រៃ​ដែលមាន​វត្តមាន នៅ​ប្រទេស​កម្ពុជា ។ ជាមួយគ្នានេះ សួនសត្វ​ព្រៃ ខាងលើ​មានការ​ចិញ្ចឹម​ប្រភេទ​សត្វ​ខុសៗ​គ្នា ​ដូចជា​ប្រើ​សមាន ចំនួន ៥ ក្បាល ប្រើស​ផ្កាយចំនួន ៣០ ក្បាល ក្តាន់​ចំនួន ​៨ ​ក្បាល ឈ្លូ​ល​ចំនួន ​៣ ​ក្បាល ជ្រូកព្រៃ​ចំនួន ១០០ ក្បាល ផងដែរ ។​

លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី បាន​មាន​ប្រសា​ស​ន៏​ថា ការចិញ្ចឹម​សត្វ​នេះ វា​មាន​សារៈសំខាន់ណាស់ ព្រោះ​វា​ជាការ​រួមចំណែកក្នុងការ​អភិរក្ស​សត្វ​ព្រៃ​នៅក្នុងខេត្ដ​របស់​យើង ។ តំបន់​នេះ ​ជា​តំបន់​ទេសចរណ៍ អ៊ីចឹង បើ​ក្រៅតែពីការដើរ​លេងកម្សាន្ត​ នៅតាម​រមណីយដ្ឋាន​ហើយ​នោះ វា​អត់​មានអី​ក្រៅពី​ទស្សនា​មើល​ព្រៃ មើល​សត្វ​អ៊ីចឹង ​វា​អាចធ្វើឱ្យមាន​ផលប្រយោជន៍​ដល់​វិស័យ​ទេសចរណ៍ សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ខេត្តមណ្ឌលគិរី​យើង​នេះ ។​

​ខេត្ដ​នេះ​ ជា​តំបន់​ដែនជម្រកសត្វព្រៃ ប៉ុន្តែ អាជ្ញាធរ​នៅ​មិនទាន់​បានរៀបចំ​ជាកន្លែង​សួនសត្វ​ណា ដើម្បីឱ្យ​ភ្ញៀវ​មើល ហើយ​អ្វីដែល​ជាការរៀបចំ​ចិញ្ចឹម​នូវ​សត្វ​គ្រប់​ប្រភេទកន្លងមកនេះ បានធ្វើ​ឱ្យមាន​ការចាប់​អារ​ម្ម​ណ៏ ដល់​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ​មួយចំនួន​ទៅកម្សាន្ត​ជាប់ជាប្រចាំ​ ។​

ការបង្កើត​សួនសត្វ​នេះ មន្ទីរ​បរិស្ថាន​ខេត្ដ ក៏បាន​សម្តែងនូវការ​គាំទ្រ​លើ​ដំណើរការ​នៃសួនសត្វនេះដែរ​ព្រោះ​វា​បានចូលរួមចំណែក​លើ​ការ​គាំពារ​អំបូរ​សត្វព្រៃ​កម្រ និង បាន​ចូលរួម ចំណែក​ទាក់ទាញ​ភ្ញៀវ​ជាតិ និង អន្តរជាតិ ចូលមក​ទស្សនា​បន្ថែម​ធ្វើឱ្យសេដ្ឋកិច្ច​នៅក្នុងខេត្តនេះកាន់តែមានការរីកចម្រើន ៕​

ប្រភព៖ ប្រជាប្រិយ