រាជរដ្ឋាភិបាលចេញសេចក្ដីណែនាំ ស្ដីពីការផ្អាកលក់ដូរ និងពិសារគ្រឿងស្រវឹងមុនថ្ងៃបោះឆ្នោត១ថ្ងៃ និងនៅថ្ងៃបោះឆ្នោត
ភ្នំពេញ៖ តាងនាមរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្ដីណែនាំស្ដីពីការផ្អាកលក់ដូរ និងពិសារគ្រឿងស្រវឹង នៅមួយថ្ងៃមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨នេះ។ ដោយកន្លងទៅ រាជរដ្ឋាភិបាលបានសង្កេតឃើញថា ការពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ ភាគច្រើនអាចបង្កឱ្យមានអំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់សង្គម ការប្រព្រឹត្តបទល្មើសនានា ឬករណីខ្លះអាចបណ្ដាលឱ្យបាត់សណ្ដាប់ធ្នាប់សាធារណៈថែមទៀតផង។
សូមអានសេចក្ដីណែនាំទាំងស្រុងដូចខាងក្រោម៖