ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារអំពាវនាវអោយពលរដ្ឋខ្មែរទាំងអស់ទៅបោះឆ្នោតទាំងអស់គ្នា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១៦ ខែឧសភា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 34
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារអំពាវនាវអោយពលរដ្ឋខ្មែរទាំងអស់ទៅបោះឆ្នោតទាំងអស់គ្នា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ផ្ញើសារអំពាវនាវអោយពលរដ្ឋខ្មែរទាំងអស់ទៅបោះឆ្នោតទាំងអស់គ្នា

នៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០១៨ នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានផ្ញើសារនៅលើគេហទំព័រហ្វេសប៊ុករបស់លោក ទៅកាន់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសទាំងអស់អោយទៅចូលរួមបោះឆ្នោតទាំងអស់គ្នានៅថ្ងៃទី ២៩ ខែកក្កដាខាងមុខនេះ។ លោកក៏បានលើកឡើងថា «បើយើងប្រៀបធៀបភាគរយនៃការចូលរួមបោះឆ្នោតពីសំណាក់ប្រជាពលរដ្ឋរវាងប្រទេសកម្ពុជា និងសហគមន៍អ៊ឺរ៉ុប និងសហរដ្ឋអាមេរិក គឺអ៊ឺរ៉ុបមានប្រជាពលរដ្ឋទៅបោះឆ្នោតក្នុងរង្វង់ ៣០% ក៏អាចទទួលយកបាន រីឯសហរដ្ឋអាមេរិកគឺមានពលរដ្ឋទៅបោះឆ្នោតតែក្នុងរង្វង់៤០%ប៉ុណ្ណោះ។ ប៉ុន្តែចំពោះកម្ពុជា គឺមានពលរដ្ឋជាង៦៩%ទៅបោះឆ្នោត។ នេះគឺបង្ហាញច្បាស់អំពីការរីកចម្រើននៃលទ្ឋិប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសយើងមិនដូចការបកស្រាយដោយជនអគតិមួយចំនួនឡើយ។ ច្បាស់ណាស់ គឺគ្មានមេដឹកនាំណាមួយណែនាំពលរដ្ឋខ្លួនមិនអោយទៅបោះឆ្នោតទេ មានតែជនអគតិដែលមានបំណងបំផ្លិចបំផ្លាញលទ្ឋិប្រជាធិបតេយ្យ និងឆន្ទៈប្រជាពលរដ្ឋទេ ទើបពួកគេអាចធ្វើដូច្នេះ»។

លោកនាយករដ្ឋមន្រ្ដី ក៏មិនភ្លេចនឹងអរគុណដល់ពលរដ្ឋខ្មែរដែលតែងតែគាំទ្រ និងទុកចិត្តលោកក្នុងការបោះឆ្នោតអោយលោកបន្តធ្វើនាយករដ្ឋមន្រ្ដីកន្លងមក។

សូមអាននូវខ្លឹមសារទាំងស្រុងនៃសំណេររបស់លោកដូចខាងក្រោម៖

អត្ថបទទាក់ទង