ខ្មែរប៉ុស្ដិ៍ Close

ឃាត់ខ្លួនគ្រូបង្រៀនម្នាក់បន្ទាប់ពីធ្វើយុទ្ធនាការញុះញង់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី១១ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 21
ឃាត់ខ្លួនគ្រូបង្រៀនម្នាក់បន្ទាប់ពីធ្វើយុទ្ធនាការញុះញង់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត ឃាត់ខ្លួនគ្រូបង្រៀនម្នាក់បន្ទាប់ពីធ្វើយុទ្ធនាការញុះញង់ពលរដ្ឋមិនឲ្យទៅបោះឆ្នោត

គ្រូបង្រៀនម្នាក់​ត្រូវបាន​ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង​ ឃាត់ខ្លួននៅយប់ថ្ងៃទី​ ៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០១៨​ ក្រោយពីគ្រូម្នាក់នេះបានញុះញង់ដល់ពលរដ្ឋមិនឲ្យទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ។

សមត្ថកិច្ចនគរបាល​ខេត្ត​កំពង់ឆ្នាំង​ បា​នបញ្ជាក់ថា គ្រូបង្រៀនរូបនេះមានឈ្មោះ អ៊ុ សាវ៉ាន បង្រៀននៅអនុវិទ្យាល័យ​ ត្រពាំងចាន់​ ឃុំ​ ត្រពាំងចាន់​ ស្រុក​បរិបូរណ៍​ ជាអតីតជំទប់ទី២ ឃុំឆ្នុកទ្រូផងដែរ​ ។​ ការឃាត់ខ្លួនបុគ្គលរូបនេះ បានធ្វើឡើង​នៅភូមិកំពង់អូស សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង​ ។​

បន្ទាប់ពីបានឃាត់ខ្លួនហើយសមត្ថកិច្ចបានធ្វើការអប់រំគាត់រួចអោយធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តល្មើសច្បាប់តទៅទៀត​។

អត្ថបទទាក់ទង