រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យចំនួន២ ពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាព របស់មន្រ្តីរាជការ
រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញអនុក្រឹត្យចំនួន២ផ្សេងគ្នា ពាក់ព័ន្ធនឹងការលើកកម្ពស់ជីវភាព របស់មន្រ្តីរាជការ នៅទូទាំងប្រទេសកម្ពុជា។
អនុក្រឹត្យនេះ រួមមាន៖ ១ – អនុក្រឹត្យស្តីពីការកែប្រែនិងដំឡើងប្រាក់ឧបត្ថម្ភមាតុភាព ជូនមន្រ្តីរាជការ មន្រ្តីកម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យាជាស្រ្តីដែលសម្រាលកូន និងប្រាក់ឧបត្ថម្ភបុណ្យសពជូនគ្រួសារសពមន្រ្តីរាជការ កម្មសិក្សា និងមន្រ្តីជាប់កិច្ចសន្យាដែលទទួលមរណភាព និង២- អនុក្រឹត្យស្តីពីការកែប្រែតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការ នៃព្រះរាជាណាចក្រកម្ពុជា។
សូមអានអនុក្រឹត្យទាំង២របស់រាជរដ្ឋាភិបាលដូចតទៅ៖