ខ្មែរប៉ុស្ដិ៍ Close

អ្នកគាំទ្ររំពឹងថា កែវ រំចង់ នឹងអាចផ្តួលដៃគូឲ្យសន្លប់ជាលើកទី ៥ ជាប់ៗគ្នានៅថ្ងៃប្រកួតខាងមុខ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨ កីឡា - សុខភាព 43
អ្នកគាំទ្ររំពឹងថា កែវ រំចង់ នឹងអាចផ្តួលដៃគូឲ្យសន្លប់ជាលើកទី ៥ ជាប់ៗគ្នានៅថ្ងៃប្រកួតខាងមុខ អ្នកគាំទ្ររំពឹងថា កែវ រំចង់ នឹងអាចផ្តួលដៃគូឲ្យសន្លប់ជាលើកទី ៥ ជាប់ៗគ្នានៅថ្ងៃប្រកួតខាងមុខ

ជើង​ខ្លាំង​ក្នុង​វិស័យ​ប្រដាល់គុន​ខ្មែរ​ កែវ​​ រំចង់​ អាច​នឹង​បង្កើន​ស្ថិតិ​ផ្ដួល​ដៃគូ​ឲ្យ​សន្លប់​ជា​លើក​ទី៥​ជាប់ៗ​គ្នា​បាន​ទេ​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​សប្ដាហ៍​នេះ​ នៅ​សង្វៀន​បាយ័ន។​

បើ​ទោះ​ជា​វ័យ​ច្រើន​បន្តិច​ និង​ឈរ​ជើង​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​យូរ​ណាស់​មក​ហើយ​ក្ដី​ ប៉ុន្តែ​កម្រិត​វិជ្ជា​គុន​ ការ​តាំង​ចិត្ត​ហ្វឹកហាត់​ រួម​និង​ភាព​ក្លាហាន​ កែវ​ រំចង់​ នៅ​តែ​បង្ហាញ​ទម្រង់​ប្រកួត​បាន​ល្អ​ដដែល។​ តាម​រយៈ​ការ​ប្រកួត​នា​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ អ្នក​ប្រដាល់​មក​ពី​ខេត្ត​បាត់ដំបង​នៅ​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ដដែល​ ខណៈ​ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​ ៤​លើក​ ចុង​ក្រោយ​នេះ​មិន​ស្គាល់​ឡើយ​បរាជ័យ​ និង​មិន​ស្គាល់​ឡើយ​ចប់​ទឹកទី៥។​

១. កែវ​ រំចង់​ ផ្ដួល​ Torngta​ សន្លប់ទឹក៣ (២២/១២/១៧)​

២. កែវ​ រំចង់​ ផ្ដួល​ Petch Pirun សន្លប់ទឹក២​ (២១/០១/១៨)​

៣. កែវ​ រំចង់​ ផ្ដួល​ Takoolsing សន្លប់​ទឹក​៤ (១៧/០២/១៨)

៤. កែវ​ រំចង់​ ផ្ដួល​ Petchmany សន្លប់​ទឹក២​ (១៧/៦/១៨)​

អ្នក​លេង​ទម្ងន់​ជើង​ខាង​លើ​នេះ​ នឹង​ត្រូវ​ប៉ះ​ជើង​ខ្លាំង​ឆ្លងដែន​មក​ពី​ថៃ​​ ក្នុង​ប្រភេទ​ទម្ងន់​ ៧៥​គីឡូក្រាម​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ ចាប់​ពី​ម៉ោង​ ៣រសៀល​ តទៅ។​ ក្រៅ​ពី​នេះ​ក៏​មាន​គូមិត្តភាព​អន្តរជាតិ​១​គូ​ ទៀត​នោះ​ដែរ លន​ បញ្ញា​ ប៉ះ​ Birkban Klamuengpetch​ កុំ​ភ្លេច​ទស្សនា​ថា​តើ​ កែវ​ រំចង់​ អាច​បន្ត​ផ្ដួល​ថៃ​ឲ្យ​សន្លប់​ទៀត ​ឬ​យ៉ាង​ណា៕​