ខ្មែរប៉ុស្ដិ៍ Close

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំអស់ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 98
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំអស់ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំអស់ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ

ខ្លឹមសារនេះត្រូវបានបង្ហោះជាប់នៅលើទំព័រ Facebook ផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាំងពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ រហូតមកទល់ពេលនេះ ដោយបញ្ជាក់ថា សូមប្រជាពលរដ្ឋជ្រាបថា «គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ជារបស់ឯកជន គឺមិនមែនជារបស់រដ្ឋទេ»។

ការផ្សាយបែបនេះក្នុងន័យថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់បញ្ជាក់ទៅកាន់ប្រជាពលរដ្ឋទូទៅកុំឱ្យយល់ច្រលំថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ដែលកំពុងដំណើរការផ្តល់ប្រាក់កម្ចីនៅក្នុងប្រទេសកម្ពុជា គឺជារបស់រដ្ឋ ព្រោះរហូតមកទល់ពេលនេះ នៅតែមានអ្នកនយោបាយប្រឆាំងមួយចំនួនបានបំភ័ន្តប្រជាពលរដ្ឋថា បំណុលដែលប្រជាពលរដ្ឋខ្ចីពីមីក្រូហិរញ្ញវត្ថុគឺជាលុយរដ្ឋ ឬប្រាក់រដ្ឋ ថែមទាំងបានឃោសនាអកុសលថា នៅពេលដែលពួកគេឈ្នះឆ្នោតនឹងលុបបំណុលទាំងនោះចោលទាំងអស់។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងឱកាសជួបសំណេះ សំណាលជាមួយ កម្មករ កម្មការិនី កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅក្នុងខេត្តកណ្តាលធ្លាប់បានលើកឡើងថា «អ្នកនយោបាយមិនគួរយកការឆបោកណាមួយ មកប្រើប្រាស់ជាល្បែងដើម្បីទាក់ទាញយកសន្លឹកឆ្នោត ព្រោះប្រជាពលរដ្ឋខ្លះនឹងទៅខ្ចីគេបន្ថែមទៀត ព្រោះមានអ្នកចាំសងជំនួស ដែលនេះជាវិធីដែលមិនមែនជាវិធីល្អ ដែលខ្ញុំគួរតែធ្វើអនុសាសន៍ខ្លះចំពោះអ្នកដែលបានឃោសនារបៀបនេះ មិនគួរលេងនូវល្បែងឆោតល្ងង់ នាំទៅរកការបំផ្លិចបំផ្លាញសម្រាប់ប្រជាពលរដ្ឋនោះទេ»៕