ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិន្នន័យប្រកបដោយគុណភាពជាបរិយាបន្នត្រូវបានប្រើប្រាស់លើមាគ៌ាត្រឹមត្រូវ វានឹងក្លាយទៅជាត្រីវិស័យក្នុងការដឹកនាំឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 75
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិន្នន័យប្រកបដោយគុណភាពជាបរិយាបន្នត្រូវបានប្រើប្រាស់លើមាគ៌ាត្រឹមត្រូវ វានឹងក្លាយទៅជាត្រីវិស័យក្នុងការដឹកនាំឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិន្នន័យប្រកបដោយគុណភាពជាបរិយាបន្នត្រូវបានប្រើប្រាស់លើមាគ៌ាត្រឹមត្រូវ វានឹងក្លាយទៅជាត្រីវិស័យក្នុងការដឹកនាំឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់

យោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសរសេរថា មានសេចក្ដីអំណរសាទរក្រៃលែង ដោយបានចូលរួមជាមួយនឹងប្រជាជនទូទាំងពិភពលោក ប្រារព្ធ «ទិវាប្រជាជនពិភពលោក លើកទី៣៥» អបអរសាទរខួប៣០ឆាំ្ននៃវត្តមានរបស់ UNFPA នៅកម្ពុជា និងខួប៣០ឆាំ្ននៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍ ក្រោមប្រធានបទ «ការទទួលយកនូវអានុភាពនៃទិន្នន័យប្រកបដោយបរិយាបន្ន ឆ្ពោះទៅអនាគតដែលមានភាពធន់ និងប្រកបដោយសមធម៌សម្រាប់គ្រប់គ្នា»។

នៅក្នុងសារលិខិតនោះ បានបញ្ជាក់ថា ការជួបជុំគ្នាក្នុងទិវាប្រជាជនពិភពលោកនៅថ្ងៃនេះ គឺមិនត្រឹមតែបង្ហាញពីការទទួលស្គាល់វឌ្ឍនភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនិងបរិស្ថានដែលសម្រេចបាន និងតួនាទីនៃទិន្នន័យក្នុងការអភិវឌ្ឍប៉ុណ្ណោះទេ ថែមទាំងក្នុងន័យអបអរសាទរដល់អានុភាពនៃព័ត៌មាននិងទិន្នន័យក្នុងការកំណត់ជោគវាសនារបស់យើងផងដែរ។ នៅពេលដែលទិន្នន័យប្រកបដោយគុណភាពជាបរិយាបន្នត្រូវបានប្រើប្រាស់លើមាគ៌ាត្រឹមត្រូវ វានឹងក្លាយទៅជាត្រីវិស័យក្នុងការដឹកនាំឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់។ ដើម្បីស្របតាមបរិបទកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានជ្រើសរើសប្រធានបទជាតិមួយ គឺ «ទិន្នន័យប្រកបដោយបរិយាបន្ន ប្រជាជនដែលមានភាពធន់ ដើម្បីកសាង
អនាគតមួយប្រកបដោយសមធម៌សម្រាប់គ្រប់គ្នា»។

យោងតាមសារលិខិតរបស់សម្តេចធិបតី បានបញ្ជាក់ថា ប្រធានបទនេះ គឺឆ្លុះបញ្ចាំងអំពីភាពចាំបាច់នៃទិន្នន័យប្រកបដោយគុណភាពនិងបរិយាបន្ន ដែលទាមទារឱ្យយើងត្រូវខិតខំប្រឹងប្រែងប្រមូល ចងក្រង វិភាគ និងប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដែលជាមូលដ្ឋានគ្រឹះសម្រាប់រៀបចំផែនការ និងកម្មវិធីអភិវឌ្ឍន៍ចំគោលដៅ ការវាយតម្លៃនិងតាមដានត្រួតពិនិត្យការអនុវត្ត និងការធ្វើបរិវត្ត កម្មកម្លាំងពលកម្មនិងសេដ្ឋកិច្ច ដើម្បីរុញច្រាននាវាកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ និងធានាបាននូវយុត្តិធម៌និងសមធម៌សង្គម៕

 

អត្ថបទទាក់ទង