ខ្មែរប៉ុស្ដិ៍ Close

មកដឹងពីតម្លៃពាន​រង្វាន់​ពិភពលោក​ FIFA World Cup ២០១៨

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ កីឡា - សុខភាព 79
មកដឹងពីតម្លៃពាន​រង្វាន់​ពិភពលោក​ FIFA World Cup ២០១៨ មកដឹងពីតម្លៃពាន​រង្វាន់​ពិភពលោក​ FIFA World Cup ២០១៨

ព្រឹត្តិការណ៍​បាល់​ទាត់​ពិភពលោក FIFA World Cup ឆ្នាំ ២០១៨ កំពុង​ធ្វើ​ឡើង​​នៅ​ក្នុង​ប្រទេស​រុស្សី​ ដែល​មាន​ ៣២ ក្រុម​ ចូល​រួម​ប្រកួត​ដណ្ដើម​ជយលាភី​។ ពាន​ពិភពលោក​មួយ​​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ ដោយ​សិល្បករ​ជនជាតិ​អ៊ីតាលី​​ម្នាក់គឺ លោក​ Silvio Gazzaniga។

ពាន​ពិភពលោក​មួយ​​នេះ​ មាន​តម្លៃ​ប្រមាណ​ ២០ លាន​ដុល្លារ​។ ការ​រចនា​ធ្វើ​គំរូ​ដំបូង​ដោយ​លោក​ Gazzaniga ធ្វើ​ឡើង​ក្នុង​ឆ្នាំ​ ១៩៧៤ ផ្ដល់​ជូន​ក្រុម​ទទួល​បាន​ជយលាភី​រៀង​រាល់​ ៤ ឆ្នាំម្ដង​​។

ពាន​នេះ​មាន​កម្ពស់​ ១៤.៥ អ៊ីង​ ប្រើ​មាស​ ១៨ ការ៉ាត់​ ទម្ងន់​ ១៣.៥ ផោន ហើយ​មាន​អត្តពលិក​ពីរ​រូប​តំណាង​ត្រដាង​ដៃ​ពីរ​ឡើង​លើ​ ទ្រ​ពិភពលោក​។

ពេល​បញ្ចប់​ការ​ប្រកួត​ World Cup ពាន​នឹង​ប្រគល់​ជូន​ក្រុម​ដែល​ឈ្នះ​ ដែល​​មាន​ចារ​ឈ្មោះ​ប្រទេស​នោះ​នៅ​ពី​ក្រោម​។ ពាន World Cup សិប្បនិមិត្ត រួម​ជាមួយ​មេដាយ ត្រូវ​បាន​ក្រុមហ៊ុន GDE Bertoni ប្រគល់​ជូន​សហព័ន្ធ​បាល់ទាត់​ពិភពលោក ដើម្បី​ផ្ដល់​ជូន​ក្រុម​បាល់​ទាត់ ដែល​ក្លាយជា​ជើងឯក​នៅ World Cup។

បច្ចុប្បន្ន​ប្រទេស​ប្រេស៊ីល​ ជា​ប្រទេស​​ដែល​ជោគជ័យ​ឈ្នះ​ពាន​នេះ​ច្រើន​ជាងគេ​ ពោល​គឺ​ គ្រង​តំណែង​ដល់​ទៅ​ ៥ ដង​(១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង ២០០២) ខណៈ​ប្រទេស​អ៊ីតាលី​(១៩៣៤, ១៩៣៨, ១៩៨២ និង ២០០៦) និង​អាល្លឺម៉ង់​ធ្លាប់​ឈ្នះ​បាន​ ៤ ដង(១៩៥៤, ១៩៧៤, ១៩៩០, និង ២០១៤)​ ឯ​អ៊ុយ​រ៉ុយ​ហ្គាយ(១៩៣០, ១៩៥០) និង​អាហ្សង់​ទីនឈ្នះ​ ២ ដង(១៩៧៨, ១៩៨៦) ចំណែក​អង់គ្លេស​(១៩៦៦) បារាំង​(១៩៩៨) និង​​អេស្ប៉ាញ​ធ្លាប់​ឈ្នះ​បាន ១ ដង(២០១០)៕