ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដើម្បីជំរុញកំណើនផលិតភាពសេដ្ឋកិច្ចសង្គម ក៏ដូចជាប្រសិទ្ធិភាពការងារ រាជរដ្ឋាភិបាលបានបន្ថែមបញ្ចកោណទី៥

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 36

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានបន្ថែមបញ្ចកោណទី ៥ គឺការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដើម្បីជំរុញកំណើនផលិតភាពសេដ្ឋកិច្ចសង្គម ក៏ដូចជាប្រសិទ្ធិភាពការងារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវក្របខណ្ឌគោលនយោបាយមានជាអាទិ៍ គោលនយោបាយវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២០-២០៣០ ដែលមានគោលបំណងកសាងនូវមូលដ្ឋានគ្រឹះសម្រាប់ចាប់យកផលិតផលវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាចំពោះមុខ ក៏ដូចជាសម្រាប់ចូលរួមក្នុងដំណើរការបង្កើតបច្ចេកវិទ្យាថ្មីប្រកបដោយនវានុវត្តន៍នាពេលអនាគត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារតេជោសែន និងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍» នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤៕

អត្ថបទទាក់ទង