ខ្មែរប៉ុស្ដិ៍ Close

លោក ហ៊ុន ម៉ាណែត អំពាវនាវដល់មេបញ្ជាការអង្គភាពទាំងអស់ ណែនាំដល់កងកម្លាំងក្រោមឱវាទ ឲ្យជឿទុកចិត្តលើការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 37
លោក ហ៊ុន ម៉ាណែត អំពាវនាវដល់មេបញ្ជាការអង្គភាពទាំងអស់ ណែនាំដល់កងកម្លាំងក្រោមឱវាទ ឲ្យជឿទុកចិត្តលើការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ លោក ហ៊ុន ម៉ាណែត អំពាវនាវដល់មេបញ្ជាការអង្គភាពទាំងអស់ ណែនាំដល់កងកម្លាំងក្រោមឱវាទ ឲ្យជឿទុកចិត្តលើការគិតគូររបស់រាជរដ្ឋាភិបាល ក្នុងការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩

បើតាមនាយកដ្ឋានព័ត៌មាន អគ្គនាយកដ្ឋានយោធសេវា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងនាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានធ្វើការអំពាវនាវដល់មេបញ្ជាការអង្គភាពទាំងអស់ ពន្យល់ណែនាំបន្តដល់បងប្អូនកងកម្លាំងប្រដាប់អាវុធ ដែលជាគោលដៅអាទិភាពក្នុងការទទួលចាក់ថ្នាំបង្ការឱ្យមានស្មារតីនឹងនរ និងជឿទុកចិត្តលើការគិតគូររបស់រាជរដ្ឋាភិបាល ជាពិសេសលោកនាយករដ្ឋមន្ត្រីផ្ទាល់ ដោយកត្តានេះគឺជាកិច្ចការធំរបស់កងទ័ព នៅក្នុងកិច្ចការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩។

គួររម្លឹកផងដែរថា នាព្រឹកនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា វ៉ាក់សាំងដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈក្រសួងការពារជាតិចិនមកកាន់ក្រសួងការពារជាតិកម្ពុជា នឹងដឹកមកដល់កម្ពុជាចំនួន៦០ម៉ឺនដូស នៅល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ដែលជាដំណាក់កាលដំបូងនៃជំនួយចំនួន១លានដូស។

ជាមួយគ្នានោះ នៅវេលាម៉ោង ៨និង៣០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដំណើរការចាក់វ៉ាក់សាំងនឹងចាប់ផ្តើមជាផ្លូវការនៅមន្ទីរពេទ្យកាល់ម៉ែត្រ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងទទួលមុនគេជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀត លើកលែងតែ លោក ទៀ បាញ់ ដែលគាត់បានចាក់វ៉ាក់សាំងនេះរួចហើយ។

សូមបញ្ជាក់ផងដែរថា ការចាក់វ៉ាក់សាំងនេះនឹងមានការផ្សាយផ្ទាល់ និងបន្ទាប់ពីចាក់រួច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាល់ម៉ែត្រតែម្តង៕

អត្ថបទទាក់ទង