ខ្មែរប៉ុស្ដិ៍ Close

ទិវាយោគៈអន្តរជាតិ លើកទី៤ (International day of Yoga ) នៅខេត្តបាត់ដំបង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 37
ទិវាយោគៈអន្តរជាតិ លើកទី៤ (International day of Yoga ) នៅខេត្តបាត់ដំបង ទិវាយោគៈអន្តរជាតិ លើកទី៤ (International day of Yoga ) នៅខេត្តបាត់ដំបង

បាត់ដំបង៖ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ លោក ហឿង សុគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងទិវាយោគៈអន្តរជាតិ លើកទី៤ (International day of Yoga ) ដែលរៀបចំឡើងដោយស្ថានទូតនៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការសហការជាមួយក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តបាត់ដំបង នៅបរិវេណមុខអគារបុរាណ សាលាខេត្តបាត់ដំបង។

ទិវានេះក៏មានការអញ្ជើញចូលរួមពីតំណាងក្រសួងទេសចរណ៍ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងស្ថានទូតនៃសាធារណៈរដ្ឋឥណ្ឌាចាំ ព្រមទាំង លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត យុវជន ស.ស.យ.ក យុវជន អ.ម.ត ព្រមទាំងប្រជាពលរដ្ឋ សរុបជាង ៣០០នាក់។ គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីផ្សព្វផ្សាយពីការធ្វើលំហាត់ប្រាណសមាធិទាំងផ្លូវកាយ ផ្លូវចិត្ត និងសម្រួលចលនាសាច់ដុំ ចលនាសរសៃឈាមឲ្យស្រួលសម្រាប់សុខភាពរាងកាយរបស់យើងទាំងអស់គ្នា៕

អត្ថបទទាក់ទង