ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនជប៉ុន គ្រោងចុះកិច្ចព្រមព្រៀងជាមួយមន្ទីរកសិកម្មខេត្តបាត់ដំបង ដើម្បីប្រមូលទិញបន្លែគ្មានជាតិគីមីពីសហគមន៍ដាំបន្លែ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ ព័ត៌មានទូទៅ 35
ក្រុមហ៊ុនជប៉ុន គ្រោងចុះកិច្ចព្រមព្រៀងជាមួយមន្ទីរកសិកម្មខេត្តបាត់ដំបង ដើម្បីប្រមូលទិញបន្លែគ្មានជាតិគីមីពីសហគមន៍ដាំបន្លែ ក្រុមហ៊ុនជប៉ុន គ្រោងចុះកិច្ចព្រមព្រៀងជាមួយមន្ទីរកសិកម្មខេត្តបាត់ដំបង ដើម្បីប្រមូលទិញបន្លែគ្មានជាតិគីមីពីសហគមន៍ដាំបន្លែ

ក្រុមហ៊ុនជប៉ុន គ្រោងចុះកិច្ចព្រមព្រៀងជាមួយមន្ទីរកសិកម្មខេត្តបាត់ដំបង ប្រមូលទិញបន្លែគ្មានជាតិគីមីពីសហគមន៍ដាំបន្លែ ដែលរៀបចំយុទ្ធសាស្រ្តការផលិតបន្លែ មានសុវត្ថិភាព និរន្តភាព ដែលបានដាំក្នុងផ្ទះសំណាញ់ ។

លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ក្រុមហ៊ុនជប៉ុន YAMOTO GREEN គ្រោងចុះកិច្ចព្រមព្រៀងនេះក្នុងពេលឆាប់ៗខាងមុខ លើការប្រមូលទិញបន្លែសុវត្ថិភាពក្នុងខេត្ត ដោយពិនិត្យតាំងពីការចាប់ផ្តើមដាំដំបូង ទាំងបច្ចេកទេ ការថែទាំប្រកបដោយគុណភាព ពិសេសមិនប្រើប្រាស់ ជីគីមី ។លោក បន្ថែមថា មុនមានការប្រមូលទិញក្រុមហ៊ុននឹង សាងសង់ឃ្លាំងត្រជាក់នៅក្នុងខេត្តបាត់ដំបង ដើម្បីស្តុកបន្លែទុកមុនដឹកជញ្ជូនទៅចែកចាយនៅលើទីផ្សារ ក្នុងន័យជៀសវាងបន្លែខូចគុណភាព។

លោកបានបន្តថា ជាជំហានដំបូង ក្រុមហ៊ុនជប៉ុន YAMOTO GREEN បានជ្រើរើសសហគមន៍ឬស្សីសាមគ្គី នៅស្រុកថ្មគោល ដែលមានសមាជិកជាង១០០នាក់ ដាំដុះលើផ្ទៃដីប្រមាណជិត៣០ហិកតា ក្នុងការប្រមូលទិញបន្ថែ ប៉ុន្តែក្រុមហ៊ុនក៏បានពន្យល់អំពីខ្សែសង្វាក់ផលិតដំណាំបន្លែក្នុងផ្ទះសំណាញ់ ដើម្បីទទួលបានបន្លែមានគុណភាព និងបង្ហាញពីរបៀបវេចខ្ចប់ឲ្យបានល្អ ដើម្បីឱ្យអ្នកទិញយកទៅបរិភោគមានទំនុកចិត្ត។

លោកបន្តទៀតថា មន្ទីរកសិកម្មខេត្តនិងក្រុមហ៊ុនជប៉ុន បានជួបពិភាក្សាគ្នារួចហើយពាក់ពន្ធ័ទៅលើដំណាំបន្លែសុវត្ថិភាពទូទៅក្នុងខេត្ត ។ដូច្នេះនៅតែមន្ទីររងចាំការសម្រេចរបស់រដ្ឋបាលខេត្ត ក៏ដូចជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមុនសិនទើបចុះ MoU ជាមួយគ្នា។

ពាក់ព័ន្ធនឹងបញ្ហានេះ គឺសំខាន់នៅពេលដែលយើងចុះកិច្ចសន្យា គឺមានលក្ខខណ្ឌនៅក្នុងនៅកិច្ចសន្យា ដែលរៀបចំដោយនាយកដ្ឋានកសិឧស្សាហកម្ម នៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដែលបានចែងនៅក្នុងរួចហើយ ថាតើត្រូវព្រមព្រៀងគ្នាយ៉ាងម៉េច?ត្រូវមានលក្ខខណ្ឌយ៉ាងម៉េច? គឹវាមានចែងនៅក្នុងកិច្ចព្រមព្រៀងទាំងអស់ហ្នឹងហើយ ហើយបន្លែ ទាំងអស់នោះ គឺជាបន្លែដែលត្រូវដាំដុះភាគច្រើន ជាពិសេសនៅក្នុងផ្ទះសំណាញ់ហៅថាបន្លែសុវត្ថិភាពGAP ហើយម៉្យាងទៀត ក៏មានសហគមន៍កសិករដែលត្រូវផលិតបន្លែនេះ យើងនឹងជំរុញឲ្យគាត់ នឹងផ្ដល់បច្ចេកទេសបន្ថែម យើងនឹងផ្ដល់វគ្គបណ្ដុះបណ្ដាលពីការអនុវត្តកសិកម្មល្អលើដំណាំបន្លែនេះទៀត ព្រោះកន្លងមក សម្រាប់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានគាំទ្រយ៉ាងពេញទំហឹង ព្រោះអ្វីដែលលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ចង់បាន គឺចង់ឲ្យវិស័យឯកជនចូលរួមជាមួយនឹងសហគមន៍ ជាមួយអ្នកអ្នកផលិត ដើម្បីមានភាពច្បាស់លាស់ ដោយសារយើងមានអនុក្រឹត្យចែងច្បាស់ អំពីកិច្ចសន្យាផលិតកម្មកសិកម្មតាមកិច្ចសន្យា ។

លោក ឈឹម វិជរា បានបញ្ជាក់បន្ថែមថា បច្ចុប្បន្ន មន្ទីរកសិកម្មខេត្ត បាននិងកំពុងអនុវត្តគម្រោងអាទិភាពចំនួន៣ គឺទី១៖គម្រោងជំរុញផលិតកម្មស្បៀង , ទី២៖គម្រោងផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីធុននឹងបម្រែបម្រួលអាកាសធាតុ និងទី៣៖គម្រោងពិពិធកម្មកសិកម្មនៅកម្ពុជា ។

សូមបញ្ជាក់ថា ក្នុងខេត្តមានសហគមន៍ដំាបន្លែចំនួន៨២និងបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្សេងៗ បាន៦៦កិច្ចសន្យារួចហើយដែរ ៕

អត្ថបទទាក់ទង