ខ្មែរប៉ុស្ដិ៍ Close

ក្រុមហ៊ុនធំៗចំនួន៥០ នឹងផ្តល់ឱកាសការងារជាច្រើនកន្លែង និងជាច្រើនមុខតំណែង នៅក្នុងពិព័រណ៍ការងារខេត្តបាត់ដំបង

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ២០១៩ ព័ត៌មានទូទៅ 31
ក្រុមហ៊ុនធំៗចំនួន៥០ នឹងផ្តល់ឱកាសការងារជាច្រើនកន្លែង និងជាច្រើនមុខតំណែង នៅក្នុងពិព័រណ៍ការងារខេត្តបាត់ដំបង ក្រុមហ៊ុនធំៗចំនួន៥០ នឹងផ្តល់ឱកាសការងារជាច្រើនកន្លែង និងជាច្រើនមុខតំណែង នៅក្នុងពិព័រណ៍ការងារខេត្តបាត់ដំបង

បណ្តាក្រុមហ៊ុនធំៗចំនួន៥០ នឹងផ្តល់ឱកាសការងារជាច្រើន តាមរយៈការប្រកាសជ្រើសរើសបុគ្គលិក និងមុខតំណែងជាច្រើនកន្លែង នៅក្នុងពិព័រណ៍ការងារខេត្តបាត់ដំបង ដែលប្រព្រឹត្តទៅនាថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ០៨៖០០នាទីព្រឹក ដល់ម៉ោង ១៨៖០០នាទីល្ងាច នៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ពិព័រណ៍នេះ ត្រូវបានរំពឹងថា នឹងមានអ្នកចូលរួមទស្សនា ពីយុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារជាង ៤ពាន់នាក់។ ក្រៅពីទទួលបានឱកាសការងារតាមរយៈការដាក់ពាក្យ និងសម្ភាសភ្លាមៗ អ្នកចូលរួមក៏នឹងមានឱកាសទទួលបានការណែនាំអាជីព បទពិសោធន៍ ជំនាញទីផ្សារការងារ កំពុងត្រូវការ និងឱកាសបណ្តុះបណ្តាលគ្រប់ប្រភេទ ព្រមទាំងទទួលបានគំនិតជំនាញ ចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនល្បីៗក្នុងសិក្ខាសាលាផងដែរ។

ដូច្នេះ សាធារណជន ជាពិសេស យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារទាំងអស់នៅក្នុងខេត្តបាត់ដំបង កុំភ្លេចចូលរួម ហើយត្រៀម CV ដើម្បីដាក់ពាក្យ ស្វែងរកការងារ និងទទួលបានចំណេះបន្ថែមពីព័ត៌មានទីផ្សារការងារនៅកម្ពុជា។

ពិព័រណ៍ការងារនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការពីសាលាខេត្តបាត់ដំបង សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តបាត់ដំបង ដោយទទួលបានការឧបត្ថម្ភគាំទ្រពីអង្គការ Finn Church Aid (FCA) និងវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង។

សម្រាប់ព័ត៌មានអំពី ព្រឹត្តិការណ៍ពិព័រណ៍ការងារ សូមធ្វើការទាក់ទងទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរស័ព្ទ ០១៧ ៨៦៧ ៤២៣ ឬចូលមើលគេហទំព័រ www. nea.gov.kh

អត្ថបទទាក់ទង