ខ្មែរប៉ុស្ដិ៍ Close

អតីតនាយករដ្ឋមន្រ្តីថៃ លើកឡើងថា លោកផ្ទាល់គឺពេញចិត្តចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន គឺលេខ១តែម្តង!

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 68
អតីតនាយករដ្ឋមន្រ្តីថៃ លើកឡើងថា លោកផ្ទាល់គឺពេញចិត្តចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន គឺលេខ១តែម្តង! អតីតនាយករដ្ឋមន្រ្តីថៃ លើកឡើងថា លោកផ្ទាល់គឺពេញចិត្តចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន គឺលេខ១តែម្តង!

នៅល្ងាច ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ អតីតនាយករដ្ឋមន្រ្តីប្រទេសថៃ នៅសណ្ឋាគារសាំងហ្រ្គីឡា។ នៅក្នុងឱកាសនោះ ក៏មានក្រុមគ្រួសារសាច់ញាត្តិ និងតំណាងក្រុមហ៊ុនធំៗរបស់ថៃជាច្រើនក៏បានចូលរួមផងដែរ។

អតីតនាយករដ្ឋមន្រ្តីថៃ មានសេចក្តីរីករាយយ៉ាងខ្លាំងដែល លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់កិត្តិយសអោយលោក និងក្រុមគ្រួសារ បានជួបសម្តែងការគួរសមក្នុងលក្ខណៈ ជាបងប្អូនប្រកបដោយភាពស្និទ្ឋស្នាល និងកក់ក្តៅបំផុត។ លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ បានជម្រាបជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាប្រសិនបងប្អូនកម្ពុជាត្រូវការអ្វីអោយលោកជួយ គឺលោកនឹងរីករាយជួយដល់កម្ពុជា។

គួរបញ្ជាក់ថា មកទល់ពេលនេះ គឺទំនាក់ទំនងល្អជាបងប្អូនរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោក ឆាវវ៉ាលីត យ៊ុងឆៃយុទ្ឋ មានរយៈពេល៣០ឆ្នាំហើយ ហើយនៅពេលនេះ អតីតនាយករដ្ឋមន្រ្តីថៃក៏មានអាយុ៨៤ឆ្នាំហើយដែរ។

លោក ឆាវវ៉ាលីត កោតសរសើរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនៅតែមានវ័យក្មេង ស្រស់ថ្លានិងមានសុខភាពមាំទាំដដែល។ ចំពោះលោកផ្ទាល់គឺពេញចិត្ត និងបានកោតសររសើរចំពោះការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើអោយប្រទេសជាតិរីកចម្រើន គឺលេខ១តែម្តង!។

ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញ គឺបានចាត់ទុក លោក ឆាវវ៉ាលីត ជាចំណែកដ៏សំខាន់មួយក្នុងការជួយសម្របសម្រួល ឈានទៅរកកិច្ចចរចារជាមួយគ្រប់ភាគីនយោបាយ ដែលបានបញ្ចប់សង្រ្គាម និងនាំមកនូវសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល។

មុននឹងបញ្ចប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអរគុណដល់អតីតនាយករដ្ឋមន្រ្តីថៃ ដែលបានចូលរួមជួយដល់កម្ពុជាកន្លងមក ព្រមទាំងបានជូនពរ លោក ឆាវវ៉ាលីត មានសុខភាពល្អគ្រប់ពេលវេលាទាំងអស់។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញទៅដល់អាកាសយានដ្ឋានយោធាដនមឿងទីក្រុងបាងកក ដើម្បីចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ារ-វៀតណាម(CLMV)លើកទី៩ នៅរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០១៨។

ក្រៅពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេស ACMECS និងប្រទេសCLMV ក៏បានអញ្ជើញទៅទីក្រុងបាងកកប្រទេសថៃដូចគ្នាដែរ ដើម្បីចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្ត នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS)លើកទី៨ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ារ-វៀតណាម (CLMV) លើកទី៩ ដែលនិងប្រារព្វធ្វើឡើងនៅថ្ងៃទី១៥-១៦មិថុនា។

លោក ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានយោធាដនមឿង ទីក្រុងបាងកក ប្រទេសថៃ កាលពីវេលាម៉ោង១៦និង៤០នាទី ម៉ោងនៅទីក្រុងបាងកក ប្រទេសថៃ ក្រោមវត្តមាននៃការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតពីឯកឧត្តមArkhom Terpittayapaisith រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនថៃ លោក ឡុង វីសាលោ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព របស់កម្ពុជាប្រចាំប្រទេសថៃ និងភរិយា ព្រមទាំងវត្តមាន លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់រាជរដ្ឋាភិបាលថៃ និងឥស្សរជនការទូតរបស់កម្ពុជា ប្រចាំប្រទេសថៃជាច្រើនរូប។ តាមកម្មវិធីដែលបានគ្រោងទុក ក្រៅពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ACMECS លើកទី៨ និងកិច្ចប្រជុំកំពូលCLMV លើកទី៩ លោកនាយករដ្ឋមន្រ្តី ហ៊ុនសែន មានគម្រោងជួបពិភាក្សាទ្វេភាគីជាមួយ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចារ នាយករដ្ឋមន្រ្តីថៃ និងជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល ACMECS លើកទី៨៕

អត្ថបទទាក់ទង