ខ្មែរប៉ុស្ដិ៍ Close

ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋកម្ពុជា-ថៃ ខេត្តកោះកុង និងខេត្តត្រាត បានផ្សព្វផ្សាយប័ណ្ណព្រំដែនប្រភេទថ្មី

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៥ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 51
ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋកម្ពុជា-ថៃ ខេត្តកោះកុង និងខេត្តត្រាត បានផ្សព្វផ្សាយប័ណ្ណព្រំដែនប្រភេទថ្មី ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋកម្ពុជា-ថៃ ខេត្តកោះកុង និងខេត្តត្រាត បានផ្សព្វផ្សាយប័ណ្ណព្រំដែនប្រភេទថ្មី

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបើកកិច្ចប្រជុំជាមួយលោក ដាយណៃ ស៊ិនស៊ុប អភិបាលរងខេត្តត្រាត ដើម្បីផ្សព្វផ្សាយពីការប្រើប្រាស់ប័ណ្ណព្រំដែន កម្ពុជា-ថៃ ប្រភេទថ្មីដល់ភាគីថៃ ដើម្បីផ្តល់ភាពងាយស្រួលដល់ពលរដ្ឋក្នុងខេត្តកោះកុង ងាយស្រួលធ្វើដំណើរទេសចរណ៍ និងពិនិត្យជំងឺជាដើម។

កិច្ចប្រជុំនេះ បានធ្វើឡើងនាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញ នៅសាលប្រជុំសាលាខេត្តត្រាត ប្រទេសថៃ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយប័ណ្ណព្រំដែន កម្ពុជា-ថៃ ប្រភេទថ្មីដើម្បីបង្ហាញលក្ខណៈ សម្គាល់ដល់ភាគីថៃផងដែរ។

លោក ផៃធូន ផ្លាមកេសន បានថ្លែងថា ដោយបានទទួលសិទ្ធិពីលោកស្រីអភិបាលខេត្ត នឹងការចុះហត្ថលេខាជាមួយភាគីថៃ ដើម្បីបញ្ជាក់ពីប័ណ្ណព្រំដែនកម្ពុជា-ថៃ ប្រភេទគំរូថ្មីនេះ វាមានសារសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋខេត្តកោះកុង ក្នុងការងាយស្រួលធ្វើដំណើរ ទេសចរណ៍ ឬចូលមកមើលបញ្ហាសុខភាព។ល។ ហេតុដូច្នេះហើយសូមឱ្យភាគីថៃ ទទួលស្គាល់ ជាប្រភេទប័ណ្ណព្រំដែនកម្ពុជា-ថៃ ប្រភេទថ្មីនេះ។

លោកបានបន្តថា ប័ណ្ណព្រំដែនកម្ពុជា-ថៃ គំរូប្រភេទថ្មី គឺចេញដោយក្រសួងមហាផ្ទៃ មិនមែនខេត្តជាអ្នកចេញទេ ហើយក្នុងការបញ្ចូលឈ្មោះ អ្នកប្រើប្រាស់ត្រូវអក្សរដោយប្រើកំព្យូទ័រ មិនមែនសសេរអក្សរដៃដូចប័ណ្ណព្រំដែនប្រភេទចាស់នោះទេ។

ជាមួយគ្នានេះ លោកបានបញ្ជាក់ទៅភាគីថៃថា ចំពោះប័ណ្ណព្រំដែនប្រភេទចាស់ ពណ៌ប៉ៃតង គឺនៅមានសុពលភាពប្រើប្រាស់នៅឡើយទេ លុះត្រាដល់ផុតឆ្នាំខែរបស់ប័ណ្ណទើបអស់សុពលភាព ហេតុដូច្នេះសូមឱ្យភាគីថៃ ទទួលស្គាល់បន្ត។ ក្រោយពីធ្វើការពន្យល់នឹងបង្ហាញពីប័ណ្ណព្រំដែន ប្រភេទថ្មីជូនភាគីថៃ រួចមកភាគីបានទទួលស្គាល់នឹងធ្វើកិច្ចព្រមព្រៀងចុះហត្ថលេខា ទទួលស្គាល់នូវប័ណ្ណព្រំដែនកម្ពុជា-ថៃ ប្រភេទថ្មីនឹងប្រភេទចាស់។

លោក ផៃធូន ផ្លាមកេសន បានបញ្ជាក់ថា ប័ណ្ណព្រំដែនកម្ពុជា-ថៃ នឹងចាំផ្តើមអនុវត្តន៍ជូនប្រជាពលរដ្ឋចាប់ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ តទៅ នៅការិល័យច្រកចេញចូលសាលាខេត្តកោះកុង ក្នុងតម្លៃតែ២០០០០រៀល (ពីរម៉ឺនរៀល) លោកបានបញ្ជាក់ថា ហើយការធ្វើប័ណ្ណព្រំដែនកម្ពុជា-ថៃ អាជ្ញាធរខេត្តអនុញ្ញាតបានត្រឹមតែងប្រជាពលរដ្ឋ មានទីលំនៅក្នុងខេត្តតែប៉ុណ្ណោះដោយមានសៀវភៅគ្រួសារ នឹងអត្តសញ្ញាប័ណ្ណត្រឹមត្រូវ៕

អត្ថបទទាក់ទង