ខ្មែរប៉ុស្ដិ៍ Close

ប្រជាពលរដ្ឋនាំគ្នាសាទរសប្បាយរីករាយចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានផ្ដល់កាដូស្ពាន និងផ្លូវឆ្លងកាត់ទន្លេ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 42
ប្រជាពលរដ្ឋនាំគ្នាសាទរសប្បាយរីករាយចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានផ្ដល់កាដូស្ពាន និងផ្លូវឆ្លងកាត់ទន្លេ ប្រជាពលរដ្ឋនាំគ្នាសាទរសប្បាយរីករាយចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានផ្ដល់កាដូស្ពាន និងផ្លូវឆ្លងកាត់ទន្លេ

រយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង ពិតជាឱឡារិកអធិកអធ័មលើសឆ្នាំមុនៗទៀត ក្នុងនោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរប្រមាណជាង ១លាននាក់ បានចូលរួមទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ និងប្រកបដោយសុខសុវត្ថិភាពល្អប្រសើរ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង រយៈពេល៣ថ្ងៃ បានបញ្ចប់ដោយជោគជ័យប្រកបដោយក្តីសប្បាយរីករាយបំផុត។

តាមការវាយតម្លៃបឋមរបស់គណៈកម្មការរៀបចំពិធីបុណ្យទន្លេ និងផ្នែកនគរបាលគ្រប់គ្រងសន្តិសុខ ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យទន្លេនេះដែរ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរចូលរួមទស្សនាកម្សាន្តសរុបប្រមាណជាង ១លាននាក់ ដោយក្នុងនោះ នៅថ្ងៃទី១៥ មានអ្នកចូលរួមលេងកម្សាន្តប្រមាណ ២០ម៉ឺននាក់ ថ្ងៃទី១៦ មានប្រមាណជាង ៥០ម៉ឺននាក់ ថ្ងៃទី១៧ មានប្រមាណពី ៣០-៣៥ម៉ឺននាក់ ហើយបើគិតទាំងថ្ងៃទី១៣ និងទី១៤ មុនថ្ងៃបុណ្យផងនោះ គឺមានអ្នកមកទស្សនាកម្សាន្តសរុបប្រមាណ ៦ម៉ឺននាក់ទៀត។

ទាំងអ្នកដើរកម្សាន្ត ទាំងអាជីវករតាំងពិព័រណ៍លក់ដូរ និងអ្នកផ្តល់ សេវាកម្មស្នាក់នៅ ហូបចុក ដឹកជញ្ជូនជាដើមនោះ គឺមានភាព រីករាយណាស់។ ប្រជាពលរដ្ឋ និងអ្នកលក់ដូរចល័តខ្លះ ដែលមកពីស្រុក និងខេត្តឆ្ងាយបានសម្រាកនៅតាមវត្តអារាម ព្រះចៅអធិការមានការ យកចិត្តទុកដាក់ជួយសម្រួលគ្រប់យ៉ាង ខ្លះក៏សម្រាកនៅផ្ទះសាច់ ញាតិបងប្អូន។

មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់គ្នា បានរំលេចនូវទឹកមុខញញឹម ញញែមរីករាយ និងភរិយាពិសេសការផ្ដល់កាដូមហាពិសេស គឺស្ពានដ៏វែងឆ្លងកាត់ទន្លេ និងផ្លូវតភ្ជាប់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ដែលនេះជាប្រវត្តិសាស្ត្រដំបូងសម្រាប់ប្រជាពលរដ្ឋទាំងពីរខេត្ត។ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរយ៉ាងច្រើនកុះករបានមូរ មីមកទស្សនាការ សកម្មភាពកីឡានាពេលថ្ងៃ និងទស្សនាការតាំងពិព័រណ៍ការសម្ដែង សិល្បៈចម្រៀង របាំ ល្ខោនយីកេ និងផ្ទាំងទស្សនីយភាពនពេលរាត្រី យ៉ាងអធិកអធម។

រីឯបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ចរាចរណ៍ធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៀតសោត ក៏គ្មានបញ្ហាអ្វីធំដុំគួរឱ្យព្រួយបារម្ភឡើយ ខណៈកងកម្លាំង សមត្ថកិច្ចក៏ខិតខំពង្រឹងការការពារ និងសម្រួលមធ្យោបាយនានា ជូនប្រជាពលរដ្ឋយ៉ាងយកចិត្តទុកដាក់ផងដែរ៕

អត្ថបទទាក់ទង