ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន គូសរំលេចនូវព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងខែមករា សម្រាប់ជីវិតរបស់សម្តេចផ្ទាល់

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី២ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 78
សម្តេចតេជោ ហ៊ុន សែន គូសរំលេចនូវព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងខែមករា សម្រាប់ជីវិតរបស់សម្តេចផ្ទាល់ សម្តេចតេជោ ហ៊ុន សែន គូសរំលេចនូវព្រឹត្តិការណ៍ដែលបានកើតឡើងនៅក្នុងខែមករា សម្រាប់ជីវិតរបស់សម្តេចផ្ទាល់

នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅក្នុងទំព័រហ្វេសប៊ុករបស់សម្តេច ដោយបានគូសរំលេចពីរឿងរ៉ាវមួយចំនួនដែលបានកើតឡើងក្នុងខែមករា និងដែលស្ថិតនៅក្នុងការចងចាំរបស់សម្តេច។

សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖

«ក្នុងខែមករា តើមានអ្វីខ្លះសម្រាប់ការចងចាំរបស់ខ្ញុំ? មានរឿងមួយចំនួនដែលគួររំលេចគឺ៖
១. ត្រូវរបួសស្មាស្តាំក្នុងការប្រយុទ្ធលើសមរភូមិ (បន្ទាយដ១៥) ថ្ងៃ១មករា ១៩៧៥។
២. ថ្ងៃរៀបការ ៥មករា ១៩៧៦
៣. ថ្ងៃរំដោះជាតិ និងប្រជាជនចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧មករា ១៩៧៩។ ជាសមិទ្ធផលរួមរបស់ជាតិ។
៤. ត្រូវបានបោះឆ្នោតឱ្យចូលជាថ្នាក់ដឹកនាំមជ្ឈឹមបក្សដែលមានសមាជិក ៧រូប ក្នុងឱកាសមហាសន្និបាតលើកទី៣ របស់គណបក្ស នាព្រឹកថ្ងៃ៨មករា ១៩៧៩។
៥. ត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស នាល្ងាចថ្ងៃ៨មករា ១៩៧៩។
៦. ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី (នាយករដ្ឋមន្ត្រី) នាព្រឹកថ្ងៃ១៤មករា ១៩៨៥។
៧. ជំនួបចរចាសីហនុ-ហ៊ុនសែន លើកទី២ នៅប្រទេសបារាំងថ្ងៃ២០ និង២១មករា ១៩៨៨។
៨. ការចាប់មានផ្ទៃពោះរបស់ភរិយាខ្ញុំនៃកំណើតរបស់ ហ៊ុន ម៉ាណែត មករា ១៩៧៧។
៩. ទទួលបានចៅទីមួយ ថ្ងៃ២៨មករា ឆ្នាំ២០០០។

និងនៅមានរឿងរ៉ាវមួយចំនួនទៀតដែលខ្ញុំគិតថាមិនចាំបាច់រំលឹក»៕

អត្ថបទទាក់ទង