ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងសាងសង់ផ្លូវដែកមួយខ្សែទៀតនាពេលអនាគត ដោយតភ្ជាប់រវាងរាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ដើម្បីជំរុញការដឹកជញ្ជូនកាន់តែច្រើន និងកាត់បន្ថយការចំណាយ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 57
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងសាងសង់ផ្លូវដែកមួយខ្សែទៀតនាពេលអនាគត ដោយតភ្ជាប់រវាងរាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ដើម្បីជំរុញការដឹកជញ្ជូនកាន់តែច្រើន និងកាត់បន្ថយការចំណាយ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជានឹងសាងសង់ផ្លូវដែកមួយខ្សែទៀតនាពេលអនាគត ដោយតភ្ជាប់រវាងរាជធានីភ្នំពេញ កំពង់ចាម កំពង់ធំ សៀមរាប និងបន្ទាយមានជ័យ ដើម្បីជំរុញការដឹកជញ្ជូនកាន់តែច្រើន និងកាត់បន្ថយការចំណាយ

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងថា ទៅថ្ងៃអនាគត កម្ពុជានឹងសាងសង់ផ្លូវដែកមួយខ្សែទៀត ដោយនឹងតភ្ជាប់ពីរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីជំរុញការដឹកជញ្ជូនកាន់តែច្រើន និងកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ។

ការថ្លែងបែបនេះរបស់សម្ដេចធិបតីធ្វើឡើង ក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាមរហូតដល់ខេត្តបាត់ដំបង ជាមួយនឹងការបើកការដ្ឋានសាងសង់ផ្លូវ ពីសិរីសោភ័ណទៅកាន់ប៉ោយប៉ែត នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រៅពីផ្លូវថ្នល់យើងនឹងពង្រឹងផ្លូវដែកបន្ថែមទៀត ចំពោះផ្លូវដែកដែលនឹងត្រូវធ្វើ អទិភាពសំខាន់បំផុតគឺត្រូវពង្រឹងផ្លូវដែកខាងជើង និងខាងត្បូង។ ខ្សែផ្លូវដែកមានចំនួន២ខ្សែ ដោយខ្សែទី១ស្ថិតនៅខាងជើងចាប់ពីប៉ោយប៉ែតកាត់ទៅភ្នំពេញ ពោសាត់ធ៍ បាត់ដឹង និងបាត់ដំបង ចំណែកខ្សែខាងត្បូង ចាប់ពីភ្នំពេញ តាកែវ កំពត និងខេត្តព្រះសីហនុ។

សម្ដេចមហាបវរធិបតី​បានថ្លែងបញ្ជាក់ថា ដើម្បីពង្រឹងអ្វីដែលមានស្រាប់ និងជំរុញការដឹកជញ្ជូនបានស្រួល និងលឿន កាត់បន្ថយចំណាយ កម្ពុជាចាំបាច់ត្រូវធ្វើផ្លូវដែកមួយទៀត ដើម្បីសម្រួលការដឹកជញ្ជូន កាត់បន្ថយនៃតម្លៃដឹកជញ្ជូន បច្ចុប្បន្ននេះកម្ពុជា បានធ្វើផ្លូវល្បឿនលឿនរួចរាល់ និងបានជួយសម្រួលយ៉ាងសំខាន់ ក្នុងការធ្វើដំណើរ អ្វីដែលត្រូវពង្រឹងបន្ថែមទៀត គឺគម្រោងធ្វើផ្លូវដែក។

សម្ដេចមហាបវរធិបតី បានមានប្រសាសន៍បញ្ជាក់ថា «គម្រោងធ្វើផ្លូវដែកចាំបាច់ត្រូវតែធ្វើ តាមគម្រោង នឹងធ្វើភ្ជាប់ពីខាងកើតទន្លេភ្ជាប់ពីប៉ោយប៉ែត សៀមរាប ភ្នំពេញ ចំណែកផ្លូវរថភ្លើងល្បឿនលឿន នឹងរៀបចំតាមក្រោយនាពេលខាងមុខ ចំពោះពេលនេះត្រូវពង្រឹងអ្វីដែលមានស្រាប់ មិនចំណាយច្រើន លឿន និងបម្រើទៅលើការដឹកជញ្ជូន ពិសេសដឹកជញ្ជូនទំនិញ ព្រមទាំងកាត់បន្ថយថ្លៃដឹកទំនិញ»

សូមជម្រាបថា ប្រទេសកម្ពុជាមានផ្លូវដែកចំនួន២ខ្សែ ដោយខ្សែទី ១ចេញពីភ្នំពេញទៅអូរាំងឪ កាត់ខេត្ត និងរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យមានប្រវែង ៣៨៥ គូឡូម៉ែត្រ។

ចំណែកខ្សែទី២ ចេញពីភ្នំពេញទៅក្រុងព្រះសីហនុកាត់ ភ្នំពេញ កណ្តាល តាកែវ កំពត កែប និងក្រុងព្រះសីហនុ ប្រវែង២៦៦គីឡូម៉ែត្រ៕

Credit: Fresh News

អត្ថបទទាក់ទង