ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័ន បន្តសកម្មតាមបេសកកម្ម មុខងារ កម្មវិធីការងារ និងគណនេយ្យភាពដោយភាពជាម្ចាស់ និងឆន្ទៈកែទម្រង់មោះមុត

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 68

ក្នុងឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងជំរុញឱ្យគ្រប់ក្រសួង-ស្ថាប័ន បន្តសកម្មតាមបេសកកម្ម មុខងារ កម្មវិធីការងារ និងគណនេយ្យភាពដោយភាពជាម្ចាស់ និងឆន្ទៈកែទម្រង់មោះមុតនៅក្នុងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ដូចបានកំណត់នៅក្នុងឯកសារចក្ខុវិស័យ និងយុទ្ធសាស្រ្តស្តីពីកម្មវិធីកែទម្រង់គ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសុទិដ្ឋិនិយមថា កម្មវិធីកែទម្រង់គ្រប់គ្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ នឹងត្រូវបានអនុវត្តន៍ប្រកបដោយជោគជ័យជាមួយនឹងការដកស្រង់នូវមេរៀន និងពិសោធន៍ល្អៗ ព្រមទាំងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃជាបន្តបន្ទាប់ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងជំនះនូវឧបសគ្គផងទាំងពួង ប្រកបដោយស្មារតីសាមគ្គី កិច្ចសហការ និងការសម្របសម្រួលខ្ពស់ក្នុងគោលបំណងសម្រេចឱ្យបាននូវចក្ខុវិស័យ កសាងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាដែលឆ្លើយតបទៅតាមស្តង់ដារនិងឧត្តមានុវត្តន៍អន្តរជាតិ៕

អត្ថបទទាក់ទង