ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍ ដែលបានចូលរួមគាំទ្រដំណើរការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 56
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍ ដែលបានចូលរួមគាំទ្រដំណើរការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍ ដែលបានចូលរួមគាំទ្រដំណើរការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណទៅដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ ដែលបានចូលរួមគាំទ្រដំណើរការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈកន្លងមកដើម្បីកសាងសមត្ថភាពរបស់ប្រជាពលរដ្ឋកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាស អញ្ជើញជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ «កម្មវិធីរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស» និង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ» ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល កំណត់គោលដៅអាទិភាពតាមរយៈការពង្រឹងប្រព័ន្ធសន្តិសុខសង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម។

ទន្ទឹមនឹងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់បញ្ជាក់ថា សុខភាព និងសមត្ថភាពរបស់ប្រជាជនកម្ពុជា គឺជាគោលដៅអាទិភាពដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ក្នុងការកសាងមូលធនមនុស្ស៕

អត្ថបទទាក់ទង