សម្តេចធិបតី ហ៊ុន ម៉ាណែត ឆ្លៀតជួបសម្តែងការគួរសមជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ
នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបសម្តែងការគួរសមជាមួយលោក អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ។
ជំនួបធ្វើឡើងនៅក្រោយពេលបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន និងអង្គការសហប្រជាជាតិលើកទី១៣។ សូមបញ្ជាក់ថា នៅចុងខែនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅអង្គការសហប្រជាជាតិ ហើយនឹងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ៕