ខ្មែរប៉ុស្ដិ៍ Close

ក្ដៅៗ! លោក ផែង វណ្ណៈ មកជួបសម្ភាសន៍លោក​ ស្រិល​ វណ្ណា​ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់​ នាង​ លីតា​ ថា​លោកចាប់រំលោភ​ នៅផ្ទះលោកវណ្ណាផ្ទាល់​

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃពុធ ទី៦ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 56
ក្ដៅៗ! លោក ផែង វណ្ណៈ មកជួបសម្ភាសន៍លោក​ ស្រិល​ វណ្ណា​ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់​ នាង​ លីតា​ ថា​លោកចាប់រំលោភ​ នៅផ្ទះលោកវណ្ណាផ្ទាល់​ ក្ដៅៗ! លោក ផែង វណ្ណៈ មកជួបសម្ភាសន៍លោក​ ស្រិល​ វណ្ណា​ ពាក់ព័ន្ធនឹងការចោទប្រកាន់របស់​ នាង​ លីតា​ ថា​លោកចាប់រំលោភ​ នៅផ្ទះលោកវណ្ណាផ្ទាល់​

ក្រោយពីមានការប្រតិកម្មពីមហាជនយ៉ាងច្រើនចំពោះកាយវិការមិនសមរម្យក្នុងនាមជាសង្ឃមួយអង្គរបស់លោក​ ស្រិល​ វណ្ណា ជាមួយមនុស្សស្រីម្នាក់ ដែលក្រោយមកត្រូវបានគេស្គាល់ថាជានាង​ លីតា នោះ លោក ស្រិល​ វណ្ណា ក៏ត្រូវបានចាប់ផ្សឹកភ្លាមៗតែម្ដង។ ប៉ុន្តែទោះបីជាលោក ស្រិល​ វណ្ណា បានលាចាកសិក្ខាបទហើយក៏ដោយ ក៏រឿងរ៉ាវរបស់លោក និងនាង លីតា នៅតែជាចំណាប់អារម្មណ៍របស់មហាជននៅឡើយ ដោយអ្នកខ្លះវាយប្រហារខ្លាំងចំពោះលោក ស្រិល​ វណ្ណា ហើយគាំទ្រនាង លីតា ដែលគិតថានាងជាជនរងគ្រោះ ចំណែកអ្នកខ្លះទៀតបែរជាវាយប្រហារធ្ងន់ៗផងដែរចំពោះនាង លីតា ដោយចោទថានាងជាអ្នកបង្កបញ្ហានេះឲ្យកើតឡើង ហើយពួកគេបែរជាអាណិតលោក ស្រិល វណ្ណា ដែលបានបាត់បង់ភាពជាសង្ឃ បាត់បង់កិត្តិយស ដោយត្រូវបានគេជេរស្ដីកប់ៗមាត់ ដោយសារតែទង្វើមនុស្សស្រីម្នាក់បែរនេះ។ ហើយក៏មានមហាជនខ្លះបានលើកឡើងថា បុគ្គលទាំងពីរនាក់នេះ គឺមានកំហុសដូចគ្នា ដែលម្នាក់ជាសង្ឃ តែបែរជាប្រព្រឹត្តទង្វើមិនគប្បី ខុសវិន័យសង្ឃ បង់តម្លៃព្រះពុទ្ធសាសនា ឯម្នាក់ទៀតខ្លួនជាស្រី បែរជាទៅបេតីនឹងសង្ឃ ប៉ងយកជាគូគាប់ ទើបមានរឿងបែបនេះកើតឡើង ដោយពួកគេបានលើកពាក្យមួយថា «ទំពក់មិនទៅ ព្នៅក៏វាមិនមកឯងៗនោះដែរ»។

ដូចនេះដើម្បីកាន់តែច្បាស់អំពីរឿងរ៉ាវនានាដែលពាក់ព័ន្ធរវាងលោក ស្រិល វណ្ណា និងនាង លីតា មានដំណើររឿង និងបញ្ហាអ្វីខ្លះនោះ ទើបនៅពេលនេះលោក ផែង វណ្ណៈ បានស្កាត់មកជួបសម្ភាសន៍ផ្ទាល់ជាមួយលោកស្រិល វណ្ណា នៅថ្ងៃទី​ ៦​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​  នេះតែម្ដង ដើម្បីផ្ដល់ឱកាសឲ្យគាត់បានធ្វើការបកស្រាយជូនមហាជនអំពីហេតុការណ៍ដែលបានកើតឡើងកន្លងនេះ។ សូមបងប្អូនទស្សនាវិដេអូនេះ និងធ្វើការពិចារណាដោយខ្លួនឯង។

 

អត្ថបទទាក់ទង