ខ្មែរប៉ុស្ដិ៍ Close

រឿងរ៉ាវស្នេហាកញ្ញាលីតា និងអន្ទិតស្រិល វណ្ណា គ្មានការព្រមព្រៀងរៀបការទេ ខាងស្រីប្ដឹងទារជំងឺចិត្តចំនួនប្រាំម៉ឺនដុល្លារ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 94
រឿងរ៉ាវស្នេហាកញ្ញាលីតា និងអន្ទិតស្រិល វណ្ណា គ្មានការព្រមព្រៀងរៀបការទេ ខាងស្រីប្ដឹងទារជំងឺចិត្តចំនួនប្រាំម៉ឺនដុល្លារ រឿងរ៉ាវស្នេហាកញ្ញាលីតា និងអន្ទិតស្រិល វណ្ណា គ្មានការព្រមព្រៀងរៀបការទេ ខាងស្រីប្ដឹងទារជំងឺចិត្តចំនួនប្រាំម៉ឺនដុល្លារ

បន្ទាយមានជ័យ ៖ ជុំវិញរឿងរ៉ាវសង្ឃបរាជិក ស្រិល វណ្ណា លួចរួមសង្វាសជាមួយស្ត្រីវ័យក្មេងជាជើងវត្តឈ្មោះ លីតា ទាំងខ្លួននៅជាព្រះសង្ឃនេះ ពុំទាន់បានបញ្ចប់នៅឡើយទេ បើទោះបីជាអន្ទិតរូបនេះត្រូវបានមន្រ្តីសង្ឃធ្វើការចាប់ផ្សឹកក៏ដោយ តែត្រូវខាងស្រីទារសំណងជាជំងឺចិត្ត ៥ម៉ឺនដុល្លារ ។

កាលពីពេលថ្មីៗនេះ មានព័ត៌មានលេចថ្មីទៀតថា កញ្ញា លីតា និងអន្ទិតស្រិល វណ្ណា ហៅអៀម វណ្ណាគ្មានការព្រមព្រាងរៀបការជាមួយគ្នានោះទេ ។រឿងនេះ ខាងស្រី ប្តឹងអន្ទិត ស្រិល វណ្ណា ហៅ អៀម វណ្ណា ទារជំងឺចិត្តចំនួនប្រាំម៉ឺនដុល្លារ ពីបទចាប់រំលោភ និងគំរាមសម្លាប់ រឿងក្តីនេះស្នងការនគរបាល ខេត្តបន្ទាយមានជ័យ និងធ្វើការស៊ើបអង្កេតបឋមជាបន្តទៀត ។

កាលពីម្សិលមិញក្នុងឱកាសជួបជុំមន្រ្តីសង្ឃ មិនមន្រ្តីមន្ទីរធម្មការខេត្ត ព្រមទាំងអ្នកកាសែតយ៉ាងច្រើនកុះករ នៅក្នុងព្រះវិះហារមួយ ក្នុងក្រុងសិរីសោភ័ណ ដើម្បីរកការពិតនោះ កញ្ញា លីតា ដែលត្រូវជាគូស្នេហ៍ របស់ព្រះចៅអធិការវត្តភ្នំបាក់លើ ស្ថិតនៅសង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ព្រះនាម ព្រះគ្រូសោទរ ស្រិល វណ្ណា បានរៀបរាប់ថា ដំបូងនាងមានជំងឺត្រូវអំពើគេ ទៅរកសង្ឃនោះជួយដោះ ។លុះទៅញឹកញាប់ក៍មានទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ ហើយពេលម្ដាយនាងឈឺ សង្ឃនេះ ក៍ទៅមើលដល់ផ្ទះ រហូតប៉ាម៉ាក់នាងស្រឡា់ញ់រាប់អានសង្ឃនេះដែរ។ នាងនិងលោកបានស្រឡាញ់គ្នាមែន តែមិនបានប៉ះពាលខ្លួនប្រាណទេ ហើយរូបវីដេអូ (ឆាន់ពោត)ដែលនាងបង្ហោះនោះគឺថតកាលពីពេលបុណ្យចូលឆ្នាំកន្លងមក។
កញ្ញា លីតា បានបន្តថា ប្រហែលមួយខែមុននេះ សង្ឃស្រិល វណ្ណា ត្រឡប់មកពីភ្នំពេញវិញ បានចូលផ្ទះនាង រួចបានឲ្យអ្នកបើកឡាននិងអង្គរក្សចេញទៅបាត់អស់។យប់នោះ សង្ឃនេះ បានចាប់រំលោភនាងបានសម្រេច។ លុះភ្លឺឡើងលោកចេញពីផ្ទះនាង ដោយគ្មានលាប៉ាម៉ាក់និងនាងមួយមាត់សោះ។

កញ្ញា លីតា បានរៀបរាប់បន្តថា ក្រោយមកនាងបានទូរស័ព្ទឲ្យ សង្ឃស្រិល វណ្ណា មកសោះស្រាយគ្នា តែសង្ឃនេះបានទូរស័ព្ទមកគំរាមនាងថាបើមិនឲ្យលោករស់នៅស្រួលទេ លោកក៍មិនឲ្យនាងរស់នៅស្រួលដែរ។ បន្ទាប់មកនាងតាមរកដល់វត្ត តែសង្ឃនេះគេចចេញពីវត្តបាត់ មិនទទួលខុសត្រូវក្នុងរឿងនេះ នាងក៍សម្រេចចិត្តប្រាប់ប៉ាម៉ាក់ឲ្យបានដឹងពីរឿងចាប់រំលោភនេះ ។ នាងនិងប៉ាម៉ាក់ ក៍នាំគ្នាទៅរកលោកដល់វត្តទៀត នៅតែមិនឃើញ នាងក៍សម្រេចចិត្តបង្ហោះវីដេអូ(លោកឆាន់់ពោត បន្លែងជាមួយនាង)បង្ហោះ ដើម្បីឲ្យសង្ឃនេះចូលខ្លួនមកដោះស្រាយគ្នា ក៍បែកធ្លាយរឿងនេះពេញផ្ទៃប្រទេសតែម្ដងទៅ។

បើតាមអន្ទិតស្រិល វណ្ណា ហៅអៀម វណ្ណា បានបដិសេធថា ខ្លួនមិនបានរំលោភដូចនាងចោទប្រកាន់នោះទេ តែបើ ឱប ថើបប៉ះពាល់ប្រឡែងលែងដូចរូបភាពបៀមនិងជញ្ជក់ពោតស្ងោរនឹងពិតជាមានមែន ។ ចំណែកឯការចងដៃនឹងអំបោះក្រហមនោះមិនមែនជាការរៀបការនោះឡើយ គឺគ្រាន់តែចងដៃហៅព្រលឹងព្រលះតែប៉ុណ្ណោះទេ ហើយអន្ទិតស្រិល វណ្ណា បានសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ជូនខ្លួន ជុំវិញរឿងនេះផង ។

កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងពិធីជួបសំណេះសំណាលសួរសុខទុក្ខកម្មករ-កម្មការិនី នៅខេត្តកំពង់ចាម សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានចាប់អារម្មណ៍ជុំវិញរឿងរ៉ាវចៅអធិការវត្ត ស្រិល វណ្ណា ពោតស្ងោរខុសបច្ចេកទេស (យកផ្លែពោតមកបៀមលិឌ និងកាន់ច្បូតបង្ហាញស្រីស្នេហ៍) ដែលកំពុងល្បីផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុកនោះដែរ ដោយសម្តេច លាន់មាត់ក្នុងប្រយោគសារដ៏ខ្លីថា “គេផ្អើលពេញហ្វេសប៊ុកអារឿងពោតដុត ពោតស្ងោរនេះ ចឹងទេទុកវាមួយឡែក… ឥឡូវគេតម មិនឱ្យស៊ីពោត អើយ! ស្អីក៏មានដែរ”៕