លិខិតមិត្តអ្នកអាន៖ អរគុណសន្តិភាព អរគុណសម្តេចតេជោ ស្ថាបនិកសន្តិភាព កម្ពុជាអមតៈ
អរគុណ សន្តិភាព អរគុណលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថាបនិកសន្តិភាព កម្ពុជាអមតៈ។ យើងមានសន្តិភាព យើងមានអ្វីៗទាំងអស់ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងសង្គ្រាម។ ពិតណាស់ នយោបាយឈ្នះឈ្នះ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថាបនិកសន្តិភាពនៅកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពសង្គម ការឯកភាពជាតិពេញលេញក្នុងរយៈពេលជាង២ទសវត្សចុងក្រោយនេះ គឺពិតជាគុណតម្លៃជាប្រវត្តិសាស្រ្ត ដែលប្រជាជនកម្ពុជាទាំងមូលត្រូវរួបរួមសាមគ្គីជាកម្លាំងថែរក្សាការពារជ្រោងឱ្យបានគង់វង់ជាអតមៈ។ តើខ្មែរយើងអាចនិយាយពីការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សបានឬទេ ប្រសិនបើ គ្មានសន្តិភាព ស្ថិតនៅបានគង់វង់នោះ?
ប្រវត្តិសាស្រ្តខ្មែរជាងប្រាំរយឆ្នាំបានបង្ហាញច្បាស់ថា ខ្មែរមិនដែលបានសុខសាន្ត មិនដែលបានរស់ក្នុងសន្តិភាព និងឯកភាពជាតិពេញលេញដូចពេលនេះទេ។ សន្តិភាព គឺតម្លៃដែលខ្មែរមិនដែលទទួលបាន ដោយ សារការបែកបាក់ និងសង្រ្គាមផ្ទៃក្នុងអស់រយៈពេលជាច្រើនសតវត្ស ហើយយើងទើបតែទទួលបានក្នុងរយៈពេលជាង២ទសវត្សកន្លងមកនេះ គឺពិតជា ឱសថទិព្វ របស់លោក ហ៊ុន សែន ស្ថាបនិកសន្តិភាព ចាប់តាំងពីឆ្នាំ១៩៨៧ ដែលសម្រេចបានកិច្ចព្រមព្រៀងក្រុងប៉ារីសឆ្នាំ១៩៩១ និយាយដោយឡែក និងជាស្ថាបនិកសន្តិភាពអមតៈពីដើមឆ្នាំ១៩៩៩និយាយជារួម។
សន្តិភាព បានបើកទំព័រប្រវត្តិសាស្រ្តខ្មែរថ្មី ជាមួយនឹងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញទី២ និងការអនុវត្តរបបប្រជាធិបតេយ្យសេរី ពហុបក្ស ដែលបានផ្តល់ឱកាសឱ្យអ្នកនយោបាយខ្មែរអាចធ្វើសកម្មភាពនយោបាយដោយសេរី និងដោយឈរលើការគោរពគោលការណ៍នីតិរដ្ឋ។ ឈរលើមូលដ្ឋានសន្តិភាព និងឯកភាពជាតិពេញលេញដែលលោក ហ៊ុន សែន សម្រេចបានចុងក្រោយដោយលំបាកបំផុតក្នុងរយៈពេលជាង២ទសវត្សមកនេះ វាបានក្លាយជាកាលានុវត្តភាពពេជ្រសម្រាប់ប្រជាជនកម្ពុជាទាំងមូលចាប់ផ្តើមការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជាឱ្យបានរីកចម្រើន។
សន្តិភាព គឺជាលក្ខខណ្ឌចាំបាច់បំផុតដើម្បីការកសាង និងការអភិវឌ្ឍជាតិឡើងវិញ។ សម្រាប់ប្រជាជនខ្មែរទាំងមូល គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះឡើយ។ ជាមួយនឹងបរិយាកាសអំណោយផលសុខសន្តិភាពពេញលេញនេះ លោក ហ៊ុន សែន ដែលជាបិតាសន្តិភាពកម្ពុជា និងជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍ បានដាក់ចេញនូវយុទ្ធសាស្រ្តត្រីកោណក្នុងឆ្នាំ១៩៩៨ ក្នុងដើមអាណត្តិទី១នៃរដ្ឋាភិបាលរបស់លោក និងបានបន្តពង្រីកចូលក្នុងយុទ្ធសាស្រ្តចតុកោណក្នុងអាណត្តិនៃរដ្ឋាភិបាលរបស់លោកជាបន្តបន្ទាប់ ដោយឈរលើទស្សនៈវិស័យ និងចក្ខុវិស័យច្បាស់លាស់បំផុតលើមាគ៌ាតែមួយគត់គឺត្រូវកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅដល់ត្រើយនៃវឌ្ឍនភាព វិបុលភាព ថ្កុំថ្កើង រុងរឿង និងយុត្តិធម៌សង្គម។
សម្រាប់កម្ពុជាទាំងមូលយល់ច្បាស់ថា សន្តិភាពមិនមែនជប់បានដោយមន្តអាគមទេ តែកើតចេញពីការលះបង់ទាំងកម្លាំងកាយចិត្ត អាយុជីវិតរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ សន្តិភាព ជាឫសគល់នៃសេរីភាព សន្តិភាព ជាឫសគល់នៃប្រជាធិបតេយ្យ និងសន្តិភាព ជាឫសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ។ ហើយសន្តិភាពដែលអាចស្ថិតនៅគង់វង់បាន គឺប្រជាជនខ្មែរត្រូវចូលរួមការពារសន្តិភាព ដោយប្រែក្លាយឱ្យទៅជាវប្បធម៌សន្តិភាពមួយ ដែលមានន័យថា ការផ្សាំបណ្តុះនូវចំណេះដឹង ប្រាជ្ញា ស្មារតីឱ្យកើតឡើងនូវភាពស្ងប់ សុខសាន្ត ទាំងក្នុងសង្គមជាតិខ្មែរ និងជាមួយសង្គមអន្តរជាតិលើរាល់ទំនាក់ទំនងការទូតក្នុងស្មារតីសន្តិសហវិជ្ជមាន។
ទីបំផុត ក្នុងរយៈពេលជាង២ទសវត្សនេះ នាវាកម្ពុជាក្រោមការកាច់ចង្កូតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាត្រូវបានចាត់ទុកជា កោះសន្តិភាពក្នុងសម័យទំនើប ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក និងជាខ្លាសេដ្ឋកិច្ចមួយនៅអាស៊ី ដោយរក្សាកំណើនខ្ពស់ជាមធ្យមជាង ៧% ក្នុងរយៈពេល២ទសវត្សចុងក្រោយនេះ ជាប្រទេសស្ថិតក្នុងចំណាត់ថ្នាក់ទី១៥ ដែសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់លើពិភពលោក។ ជោគជ័យជាបន្តបន្ទាប់ក្នុងការបន្ថយភាពក្រីក្ររបស់ប្រជាជនពី ៥៣,២% ក្នុងឆ្នាំ២០០៤ មកនៅត្រឹម១៣,៥% ក្នុងឆ្នាំ២០១៤ និងនៅក្នុងរង្វង់៩% ក្នុងឆ្នាំ២០១៨។ ប្រទេសកម្ពុជា ត្រូវបានគេចាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសសម្រេចបានគោលដៅអភិវឌ្ឍសហវត្សរ៍ ហើយក៏ជាប្រទេសជាប់ចំណាត់ថ្នាក់ទី១ នៅតំបន់អាស៊ីប៉ាស៊ីហ្វិកដែលសម្រេចបានវឌ្ឍនភាពដ៏ល្អប្រសើរក្នុងការកែលម្អសូចនាការកធ្វើដំណើរយ៉ាងស្វាហាប់ឆ្លងកាត់ពីប្រទេសមានចំណូលទាប ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងខិតខំពុះពារសម្រេចចក្ខុវិស័យរបស់ខ្លួនទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជារួម សម្រាប់ប្រជាជនខ្មែរទាំងមូល គ្មានសន្តិភាព គ្មានការអភិវឌ្ឍ គ្មានសន្តិភាព គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធមនុស្សនោះឡើយ។ ប្រជាជនកម្ពុជាទាំងមូល សូមអរគុណ សន្តិភាព ពិសេស សូមអរគុណ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្ថាបនិកសន្តិភាព កម្ពុជាអមតៈ។ យើងមានសន្តិភាព យើងមានអ្វីៗទាំងអស់ ដែលបានបាត់បង់ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត និងសង្គ្រាមដ៏រ៉ាំរ៉ៃ។
សម្រាប់ប្រជាជនកម្ពុជា ប្រសិនបើ គ្មានសន្តិភាព គឺ គ្មានអ្វីៗទាំងអស់ ពីព្រោះ សន្តិភាព ជាឫសគល់ នៃសេរីភាព សន្តិភាព ជាឫសគល់នៃប្រជាធិបតេយ្យ និងសន្តិភាព ជាឫសគល់នៃការអភិវឌ្ឍលើគ្រប់វិស័យ។ អំណឹះតទៅ ប្រជាជនកម្ពុជាត្រូវរួមគ្នាបន្តជ្រោង និងពង្រឹងវប្បធម៌សន្តិភាព ឱ្យបានស្ថិតនៅគង់វង់ជាអមតៈ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកសាងឡើង និងសម្រេចបានក្នុងរយៈពេលជាង២ទសវត្សកន្លងមកនេះ ដោយលំបាក និងដោយការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងអាយុជីវិតនៃថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា។ ហើយប្រជាជនកម្ពុជាសូមបួងសន្តិភាពស្ថិតនៅគង់វង់ជាអមតៈ និងប្តេជ្ញារួបរួមសាមគ្គីជាកម្លាំងជ្រោងទង់សន្តិភាព ដើម្បីការអភិវឌ្ឍ៕
ដោយ៖ ឡុង បូរិតា