ខ្មែរប៉ុស្ដិ៍ Close

លិខិតមិត្តអ្នកអាន៖ «មេរៀនដែលកូនខ្មែរត្រូវចងចាំ»

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃចន្ទ ទី១ ខែកក្កដា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 44
លិខិតមិត្តអ្នកអាន៖  «មេរៀនដែលកូនខ្មែរត្រូវចងចាំ» លិខិតមិត្តអ្នកអាន៖ «មេរៀនដែលកូនខ្មែរត្រូវចងចាំ»

ម្សិលមិញពេលឃើញគេផ្សាយព្រោងព្រាតនូវព័ត៌មានអំពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបជាមួយវៀតណាមខ្ញុំសែនហួសចិត្តហើយក៏បានដាក់ចេញជាសំណួរភ្លាមថាតើឯណាទៅ

ស្តង់ដារបស់សហភាពអឺរ៉ុប?

យោងតាមកិច្ចព្រមព្រៀងនេះ

ភាគីទាំងពីរអាចផ្តោះប្តូរពាណិជ្ជកម្មដោយសេរីពោលគឺគ្មានរបាំងពន្ធគយនោះឡើយ។

ក្នុងនាមពលរដ្ឋខ្មែរម្នាក់ខ្ញុំសូមចូលរួមអបអរសាទរដោយសុទ្ធចិត្តចំពោះប្រទេសវៀតណាមដែលជាប្រទេសជិតខាងរបស់យើងសម្រាប់ការទទួលបាននូវកិច្ចព្រមព្រៀងនេះ។

ប៉ុន្តែអ្វីដែលខ្ញុំចង់កត់សម្គាល់នៅពេលនេះគឺគ្រាន់តែចង់ស្វែងយល់និងវិភាគរកអោយឃើញធាតុពិតនៃរបស់ដែលហៅថា

ស្តង់ដារបស់សហភាពអឺរ៉ុបតែ

ប៉ុណ្ណោះ។

ដូចដែលយើងទាំងអស់គ្នាភាគច្រើនបានដឹងហើយថាសហភាពអឺរ៉ុបដោយមានការបំភាន់បំភ្លៃបំពុលនិងចាក់រុកជាប្រចាំពីក្រុមអតីតបក្សប្រឆាំងនៅកម្ពុជាបាននិងកំពុងរករឿងព្យួរប្រព័ន្ធអនុគ្រោះពន្ធលើទំនិញសព្វ

សារពើលើកលែងតែអាវុធហៅកាត់ថាEBA ពីកម្ពុជាក្រោមលេសនៃពាក្យ២ម៉ាត់គឺ«ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស»ពួកគេបានដាក់សម្ពាធមកលើកម្ពុជាដោយអះអាងថាកម្ពុជាគ្មានប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស? ប៉ុន្តែឥឡូវនេះក្រុមមនុស្សដដែលហ្នុងរបស់សហភាពអឺរ៉ុបបានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង

ពាណិជ្ជកម្មសេរីជាមួយវៀតណាមធ្វើព្រងើយនៅទីក្រុងហាណូយកាលពីថ្ងៃ៣០មិថុនា២០១៩នេះ។

បើអញ្ចឹងតើឯណាទៅពាក្យថា«ប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស» ដែលសហភាពអឺរ៉ុបអួតនិងគំរាមថាជាលក្ខខណ្ឌចាំបាច់របស់ខ្លួនក្នុងការធ្វើជំនួញជាមួយដៃគូនោះ?

តាមពិតទៅនៅលើលោកនេះគ្មានទេយុត្តិធម៌គ្មានទេស្តង់ដាគ្មានទេមិត្តគ្មានទេសត្រូវគឺមានតែផលប្រយោជន៍តែប៉ុណ្ណោះ។នេះជាទ្រឹស្តីនៃទំនាក់ទំនងអន្តរជាតិដែលគេបានស្គាល់យ៉ាងច្បាស់។

ប៉ុន្តែ  អ្វីដែលកើតឡើងនៅកម្ពុជានិងនៅវៀតណាមពេលនេះវាគឺជាមេរៀនដែលកូនខ្មែរត្រូវរៀនសូត្រនិងចងចាំនោះគឺ៖

ទី១៖សម្រាប់ជនបរទេសឬដែលគេច្រើនហៅថាសហគមន៍អន្តរជាតិគឺពួកគេគិតពីប្រយោជន៍របស់ខ្លួនគេជាធំ#There is neither eternal foe nor friend but only a common interest »ឲ្យតែមាន

ប្រយោជន៍គឺគេចាប់យកភ្លាមដោយមិនគិតនិងខ្វល់ពីអ្វីទាំងអស់។ពាក្យថាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សជាដើមនេះវា

គ្រាន់តែជាផ្កាសម្រាប់លម្អសួនតែប៉ុណ្ណោះតែតាមការពិតលុយគ្មានក្លិនលោកសេរី  គ្មានក្លិនលោកកុម្មុយនីស្តគ្មានក្លិនប្រជាធិបតេយ្យឬក្លិនសិទ្ធិមនុស្សអ្វីឡើយ។ករណីវៀតណាមនិងសហភាពអឺរ៉ុបឬវៀតណាមនិងសហរដ្ឋអាមេរិក។ល។គឺជាឧទាហរណ៍ជាក់ស្តែងស្រាប់ដែលមិនអាចនរណាមកប្រកែកបានឡើយ។

ដូច្នេះអ្នកនយោបាយខ្មែរដែលចូលចិត្តយកបញ្ហាប្រជាធិបតេយ្យនិងសិទ្ធិមនុស្សមកក្រឡុកសភាពការណ៍ក្នុងប្រទេសរបស់ខ្លួននោះគួរតែដល់ពេលភ្ញាក់រលឹកភ្លឺភ្នែកហើយៗ

គួរតែបញ្ឈប់ទៅរបៀបធ្វើនយោបាយដើម្បីបំផ្លាញជាតិនិងបំផ្លាញឆ្នាំងបាយប្រជាជនខ្លួនឯងដូចដែលកំពុងធ្វើសព្វថ្ងៃនេះ។

ទី២៖« គ្មានទេស្តង់ដាតែមួយសម្រាប់ពិភពលោកដែល

ពោរពេញដោយពុតត្បុតយើងនេះគឺមានស្តង់ដារពីរ  បីឬលើសពីនេះផង#There is no International Standard in this hypocritical world but Double or Triple Standard »

ដូច្នេះអ្នកដែលខិតខំទាមទារឲ្យរដ្ឋាភិបាលភ្នំពេញអនុវត្តតាម

ស្តង់ដាអឺរ៉ុបឬស្តង់ដារអាមេរិកគឺជាការទាមទារដ៏ឆោតល្ងង់មួយតែប៉ុណ្ណោះពីព្រោះឯណាទៅ

ស្តង់ដាអឺរ៉ុបឯណាទៅស្តង់ដាអាមេរិកព្រោះលើការជាក់ស្តែងបើពួកគេអនុវត្តចំពោះកម្ពុជាផ្សេងហើយអនុវត្តចំពោះប្រទេសដទៃផ្សឹងបែបនេះ?

ធ្វើជាអ្នកនយោបាយដែល

រាំមិនស្គាល់ចង្វាក់គឺគ្មានអ្វីក្រៅពីអូសទាញប្រទេសជាតិឲ្យដើរថយក្រោយឬឲ្យពិបាកដើរទៅមុខនោះឡើយ។

ទី៣៖ពាក្យ«ប្រជាធិបតេយ្យនិងសិទ្ធិមនុស្សត្រូវបានលោកខាងលិចប្រើប្រាស់ជាឧបករណ៍ដើម្បីលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃនិងដាក់

អាណានិគមន៍បែបថ្មីទៅលើប្រទេសនោះតែប៉ុណ្ណោះ#Democracy and Human Rights boasted by western power are only a Shield for external interference and Neo-colonialism »

ដើម្បីសម្រេចមហិច្ឆតានេះជាទូទៅយើងអាចសង្កេតឃើញយ៉ាងច្បាស់នូវវិធីដែលពួកបរទេសទាំងនោះបានប្រើប្រាស់

អ្នកនយោបាយប្រឆាំងក្នុងស្រុកជាកូនជឹងឬកូនអុក។ក្នុងសម័យអាំងទែរណែតយើងឥឡូវនេះវាគ្មានអ្វីជាអាថ៌កំបាំងដែល

យើងមិនអាចស្វែងរកបាននោះទេព្រោះមានឧទាហរណ៍ច្រើនណាស់ហើយនៅលើលោកនេះហើយអ្វីដែលបាននិងកំពុងកើតឡើងនៅកម្ពុជាគឺជាផ្នែកមួយនៃនយោបាយលូកដៃចូលកិច្ចការផ្ទៃក្នុងនិងចង់យកកម្ពុជាធ្វើជាចំណុះដោយមានក្រុមអតីតបក្សប្រឆាំងជាឧបករណ៍។

ទី៤៖ដើម្បីក្លាយជាប្រទេស

អភិវឌ្ឍន៍ខ្លាំងរឹងមាំនិងមាន

ទឹកមាត់ប្រៃ  មធ្យោបាយមានតែមួយគត់គឺការខិតខំដោយកម្លាំងខ្លួនឯងដោយដៃម្ខាងទាញយកផលចំណេញពីគ្រប់ទិសទីមិនថាមកពីលោកសេរីឬលោកកុម្មុយនីស្តឡើយឲ្យតែមានប្រយោជន៍ទាញយកទាំងអស់។ខ្ញុំកត់សំគាល់ឃើញសព្វថ្ងៃនេះនៅមានអ្នកនយោបាយខ្លះនៅឆោតល្ងង់រើសអើងជំនួយឬការវិនិយោគពីប្រទេសចិនឬវៀតណាមដោយចាត់ទុកថាជាជំនួយឬជាការវិនិយោគមិនល្អព្រោះមកពីប្រទេសកុម្មុយនិស។ប៉ុន្តែខ្ញុំឆ្ងល់ថាពួកគេម្តេចមិនក្រឡេកមើលបរទេសដែលពួកគេចាត់ទុកជាចៅហ្វាយនោះផងថាតើហេតុអ្វីគេទៅចាប់ដៃរកស៊ីជាមួយចិនឬវៀតណាម?

សរុបមកវិញឆ្លងកាត់ស្ថានភាពជាក់ស្តែងដូចបានលើកឡើងខាងដើមខ្ញុំពិតជាយល់បានអំពីជំហរដ៏ម៉ឺងម៉ាត់ដាច់អហង្ការរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលបានប្រកាសម្តងហើយម្តងទៀតថា«មិនយកអធិបតេយ្យភាពជាតិទៅប្តូរនឹងជំនួយ»ម្យ៉ាងទៀតរដ្ឋាភិបាលភ្នំពេញខិតខំប្រឹងអូសទាញហើទទួលយកការវិនិយោគឬជំនួយពីគ្រប់ទិសទីដោយមិនរើសអើងប្លុកកម្មុយនិសឬសេរីឡើយពោលគឺឲ្យតែមានប្រយោជន៍ដល់សេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារខ្មែរគឺទទួលយកទាំងអស់។

ដូច្នេះជំហរដ៍ហ្មឺងម៉ាត់ដាច់ខាតរបស់រដ្ឋាភិបាលដឹកនាំដោយលោកហ៊ុនសែនពិតជាត្រឹមត្រូវណាស់ពីព្រោះ«ជោគវាសនារបស់កម្ពុជាវាអាស្រ័យលើខ្មែរខ្លួនឯងជាអ្នកកំណត់»តែប៉ុណ្ណោះទន្ទឹមនឹងនោះភាពវៃឆ្លាតរបស់មេដឹកនាំគឺការចេះកៀរគរជំនួយនិងវិនិយោគមកពីគ្រប់ទិសទីដោយមិនរើសអើង។ហើយផ្ទុយទៅវិញការពឹងលើបរទេសហើយបើកដៃឲ្បបរទេសលូកដៃកកូរកកាយផ្ទៃក្នុងប្រទេសខ្លួនឯងនោះ

លទ្ធផលចុងក្រោយយើងគួររៀនសូត្រនិងដកពិសោធន៍ពីប្រទេសស៊ីរីលីប៊ីអេហ្ស៊ីប។ល។ពោលគឺគ្មានអ្វីក្រៅពីភាពខ្ទេចខ្ទាំនិងសង្គ្រាមវិនាសកម្មគ្រប់បែបយ៉ាង។ល។

ដូច្នេះប្រការដែលសហភាពអឺរ៉ុបប្រើប្រាស់ស្តង់ដារពីរជាមួយកម្ពុជានិងជាមួយវៀតណាមគឺជារឿងផលប្រយោជន៍សុទ្ធសាធមិនថាសេដ្ឋកិច្ចរឺភូមិសាស្ត្រនយោបាយនោះឡើយទើបគេសុខចិត្តបិទភ្នែករឿងប្រជាធិបតេយ្យនិសិទ្ធិមនុស្ស។

ប៉ុន្តែដល់ពេលខ្ញុំឃើញស្តង់ដារ២ត្រូវបានអនុវត្តនៅប្រទេសជិតខាងគ្នាដូច្នេះខ្ញុំក៏ដូចជាពលរដ្ឋខ្មែរឯទៀតដែរគឺមានអារម្មណ៍ហួសចិត្តហើយក៍មានមនោសញ្ចេតនាស្រឡាញ់ប្រទេសជាតិខ្លួនឯងកាន់តែខ្លាំងនិងកាន់តែឲ្យតម្លៃទៅលើអធិបតេយ្យភាពជាតិខ្មែរកាន់តែខ្លាំងថែមទៀត។ហើយអ្វីដែលកូនខ្មែរគ្រប់ៗរូបក៏ត្រូវចងចាំទុកជាមេរៀនផងដែរនោះគឺ

« សិទ្ធស្វ័យសំរេចរបស់ខ្មែរយើងគឺជាកត្តាស្លាប់រស់របស់ជាតិនិងប្រជាជនយើង#Rights  to self-determination is a death and life factor for our Khmer nation and people »

ដោយអ្នកតាមដាននយោបាយតុកាហ្វេ