ខ្លឹមសារលម្អិតនៃជំនួបសម្តេចតេជោ ជាមួយនាយករដ្ឋមន្ត្រីចិន ដែលក្នុងនោះឯកសារចំនួន ១២ ត្រូវបានចុះហត្ថលេខា
បន្ទាប់ពីមានជំនួបជាមួយប្រធានាធិបតី និងប្រធានសភារបស់ចិនរួចហើយនោះ ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ត្រូវបានធ្វើឡើងជាផ្លូវការនៅរសៀលថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ