អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលកម្រាលថ្មភក់ជ្រុងនិរតី នៅជាន់លើបង្អស់ របស់ប្រាសាទប្រែរូប
ក្រុមអ្នកបច្ចេកទេស នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា អាជ្ញាធរជាតិអប្សរា កំពុងធ្វើការជួសជុលឡើងវិញ កម្រាលថ្មភក់នៅជ្រុងនិរតីនៃជាន់លើបង្អស់នៃប្រាសាទប្រែរូបដែលរងការខួចខាត។ ការងារជួសជុលនេះ ក្រុមអ្នកបច្ចេកទេសនឹងធ្វើការរើកម្រាលថ្មភក់ដែលរំកិលញែកចេញពីទីតាំងដើមទាំងនោះ ដើម្បីសម្អាត និងពង្រឹងស្រទាប់ថ្មបាយក្រៀមផ្នែកខាងក្រោម