ខ្មែរប៉ុស្ដិ៍ Close

បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំណាយជាង ៣លានដុល្លារ សម្រាប់ឃោសនារកសំឡេងឆ្នោត

ដោយ៖លី វិទ្យា | ថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 550
បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំណាយជាង ៣លានដុល្លារ សម្រាប់ឃោសនារកសំឡេងឆ្នោត បក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ចំណាយជាង ៣លានដុល្លារ សម្រាប់ឃោសនារកសំឡេងឆ្នោត

ភ្នំពេញ៖ លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ (LDP) បានថ្លែងថា LDP ចំណាយថវិកាជាង ៣លានដុល្លារ សម្រាប់ធ្វើការឃោសនាបោះឆ្នោត ដែលមានរយៈពេល ២០ថ្ងៃ ចាប់ពីថ្ងៃទី៧-២៧ ខែកក្កដា ឆ្នាំ២០១៨ ។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីជំហររបស់គណបក្សចំពោះការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រនីតិកាលទី៦ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ លោក ខឹម វាសនា បញ្ជាក់ថា ថវិកាទាំងនេះ មិនមែនទុកនៅទីស្នាក់ការកណ្ដាលឡើយ គឺជាថវិកាសមាជិក LDP ដែលបានចូលរួម។

លោកមានប្រសាសន៍ថា «សរុបមកគណបក្សរបស់យើងចំណាយមិនតិចជាង៣ ប្រហែលជា ៣លានជាង សម្រាប់យុទ្ធនាការ ឃោសនាដែលយើងបូកសរុបទាំងអស់ទៅ ពីព្រោះការហែធំនៅភ្នំពេញ ថ្ងៃដំបូងយើងអស់ប្រហែល ១លានកន្លះ ការហែធំនៅថ្ងៃមុន សៀមរាប២ម៉ឺននាក់ដែរ អស់៤០ម៉ឺន» ។

ឆ្លៀតឱកាសនោះផងដែរ លោក ខឹម វាសនា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា នៅតែយកជ័យជំនះសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ដ្រនីតិកាលទី៦នេះ ក៏ប៉ុន្តែរយៈពេល ៥ឆ្នាំក្រោយ មិនប្រាកដថា គណបក្សប្រជាជនកម្ពុជា នៅតែបន្តឈ្នះនោះទេ គឺអាចជាគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏ថាបានដែរ។

ជាមួយគ្នានេះដែរ លោកបន្ថែមថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នឹងចូលរួមការបោះឆ្នោត ទោះបីគណបក្សបានទាមទារឲ្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) គូសសញ្ញា យកសញ្ញាធិក ឬប្រហាក់ប្រហែលនៅក្នុងប្រអប់បួនជ្រុងទ្រវែងក៏ដោយ៕

 

ទស្សនាវីដេអូ៖

ប្រភព៖ CAMPOST

អត្ថបទទាក់ទង