
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សុខដុមនីយកម្មផ្នែកសាសនាគឺជាមរតកនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលប្រមាណ៤០ឆ្នាំក្រោយថ្ងៃរំដោះ លោកមិនត្រឹមតែប្រឹងប្រែងក្នុងការស្វែងរកសុខសន្តិភាព ការពារសុខសន្តិភាពប៉ុណ្ណោះទេ លោកក៏បានប្រឹងប្រែងធ្វើសុខដុមនីយកម្មផ្នែកសាសនា និងប្រឹងប្រែងធ្វើឱ្យគ្រប់សាសនាទាំងអស់រួមគ្នាក្នុងការអភិវឌ្ឍប្រទេសជាតិ ។