ខ្មែរប៉ុស្ដិ៍ Close

ទំនៀមខ្មែរបុរាណពិធីរៀបព្រះពិស្ណុការ ឬ ពឹសការគ្រូដើម

ដោយ៖ ទី និរន្ដ ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែកញ្ញា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 230
ទំនៀមខ្មែរបុរាណពិធីរៀបព្រះពិស្ណុការ ឬ ពឹសការគ្រូដើម ទំនៀមខ្មែរបុរាណពិធីរៀបព្រះពិស្ណុការ ឬ ពឹសការគ្រូដើម

ពិស្ណុការ ជាពាក្យដែលបានប្រែមកពីបាលីថាៈ វិស្សកម្ម, សំ. វិឝ្វកម៌ន៑ គឺជានាមនៃទេវតា ដែលមានចំណេះខាងការជាង ជាអ្នកសម្រេចកិច្ចការឲ្យព្រះ​ឥន្ទ ដែលយើងធ្លាប់ហៅថា ព្រះវិស្សកម្មទេវបុត្រ​។ ជាងបុរាណមានជំនឿថា ទេវតានោះជាគ្រូធំលើជាងទាំងឡាយ​​ ។ ព្រោះហេតុនោះហើយបានជាគេហៅរណ្តប់ថាជា ទ្រនឹបជាង ឬ ទ្រនឹប (រៀបព្រះពិស្ណុការ) ឯពាក្យសាមញ្ញថា រៀបពឹសការ ។

តទៅនេះយើងនឹងរៀបរាប់ត្រួសៗអំពីពិធីដែលមានតៗពីបុរាណមក ក្នុងការរៀបព្រះពិស្ណុការ ។កាលបើសង់ផ្ទះ គប្បីរៀបគ្រឿងពលិការ ដូចខាងក្រោម៖

រានទេវតា ៣​ថ្នាក់មួយ បាយសីប៉ាក់ឆាប ស្លាធម៌១គូ ជម១គូ ទឹកអប់១គូ ទៀន៥​ ផ្កា៥ លាជ៥​ សំពត់ស និងក្រដាស់មាសក្រដាសប្រាក់។
-សំពត់ជាតី មួយហត្ថបួនជ្រុង គូរជាយន្តក្បាល៤ គូររួចយ័ន្តនោះយកទៅបិទជាប់ទៅនឹងមេដំបូល​។ ចំណុចកត់សម្គាល់ គឺសំពត់យ័ន្តនេះខ្លះគេហៅថា សំពត់ព្រះភូមិ ឬ សំពត់ពិស្ណុការ

ការរៀបពិស្ណុការគ្រូដើមនេះ គឺដើម្បីបញ្ជៀសគ្រោះថ្នាក់ផ្សេងៗ ដូចច្នេះពេលប្រមូលសម្ភារៈជាងសព្វហើយ ត្រូវរៀបចំពីធី ។

ឯកសារយោង៖ លំអានទំនៀមខ្មែរបុរាណ

អត្ថបទទាក់ទង