ខ្មែរប៉ុស្ដិ៍ Close

ទឹកទន្លេមេគង្គ នឹងហក់ឡើងខ្ពស់ ក្នុងរយៈពេលពី ៣ ទៅ ៤ ថ្ងៃ ខាងមុខនេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 53
ទឹកទន្លេមេគង្គ នឹងហក់ឡើងខ្ពស់ ក្នុងរយៈពេលពី ៣ ទៅ ៤ ថ្ងៃ ខាងមុខនេះ ស្ថានភាពទឹកទន្លេមេគង្គ នៅខាងក្រោមស្ពានគីហ្សូណា ខេត្តកំពង់ចាម

នាព្រឹកថ្ងៃចន្ទ ទី ៣១ កក្កដា ឆ្នាំ២០២៣ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងមួយទាក់ទឹងនឹងស្ថានភាពទឹកទន្លេមេគង្គក្នុងអំឡុងពេល ៣ ទៅ ៤ ថ្ងៃខាងមុខ។

បើតាមសេចក្ដីជូនដំណឹង ស្ថានភាពអាកាសធាតុនិងកំពុងប្រែប្រួលយ៉ាងខ្លាំង ដោយសារឥទ្ធិពលនៃប្រព័ន្ធសម្ពាធទាប (ITCZ) បណ្តាលឲ្យតំបន់ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គ ក្នុងប្រទេសថៃ ឡាវ និងកម្ពុជា មានភ្លៀងធ្លាក់ច្រើន។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

  1. ទឹកទន្លេមេគង្គ នឹងហក់ឡើងក្នុងរយៈពេលពី ៣ ទៅ ៤ថ្ងៃ ខាងមុខនេះ ជាពិសេស នៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកនឹងអាចឡើងដល់កម្ពស់ ៧.៦៥ ម៉ែត្រ, ខេត្តក្រចេះ ទឹកនឹងអាចឡើងដល់កម្ពស់ ១៦.៧០ ម៉ែត្រ និងខេត្តកំពង់ចាម ទឹកនឹងអាចឡើងដល់កម្ពស់ ៩.៩០ ម៉ែត្រ។
  2. ទឹកទន្លេដែលហក់ឡើងនៅពេលនេះ នៅមិនទាន់ដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្ននៅឡើយទេ តែទឹកអាចនឹងលិចតំបន់ទំនាបមួយចំនួនដែលនៅអមដងទន្ល និងហូរចូលទៅតាមបណ្តាព្រែកមួយចំនួន។

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ដូចខាងក្រោម៖

អត្ថបទទាក់ទង