ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាគណរាជធានីភ្នំពេញ និងគ្រឹះស្ថានសិក្សានានា បន្តដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្ត

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០២៣ វប្បធម៌ & ប្រវត្តិសាស្រ្ដ 47
អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាគណរាជធានីភ្នំពេញ និងគ្រឹះស្ថានសិក្សានានា បន្តដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្ត អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាគណរាជធានីភ្នំពេញ និងគ្រឹះស្ថានសិក្សានានា បន្តដាំស្មៅ និងកូនឈើនៅបរិវេណមុខប្រាសាទអង្គរវត្ត

នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចូលរួមពិធី«យុទ្ធនាការដាំដើមឈើ និងស្មៅ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក» អាជ្ញាធរជាតិអប្សរា បានសហការជាមួយសាលាគណរាជធានីភ្នំពេញ និងគ្រឹះស្ថានសិក្សានានាដូចជា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ពុទិ្ធកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន(ព.ស.ហ.ស) សាកលវិទ្យាល័យឯកទេសនៃកម្ពុជា(CUS) វិទ្យាស្ថានខ្មែរជំនាន់ថ្មី វិទ្យាស្ថានអាស៊ីកម្ពុជា និងវិទ្យាល័យបាយ័ន បានដាំកូនឈើចម្រុះចំនួន១,៥៥០ដើម និងស្មៅ ចំនួន ១,០០០ម៉ែត្រការ៉េ នៅបរិវេណខាងជើងឆៀងខាងលិច ប្រាសាទអង្គរវត្ត (អតីតផ្សារយាងធំ)។ ពិធីនេះមានការនិមន្តនិងចូលរួមពីព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត មន្ត្រី បុគ្គលិក និងពលករ ចំនួន២៥០អង្គ/នាក់៕

អត្ថបទ និងរូបភាព៖ នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ

អត្ថបទទាក់ទង