ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា ការបង្កើតសង្រ្គាមគឺជារឿងងាយស្រួល ប៉ុន្តែការស្វែងរកសុខសន្ដិភាពគឺជារឿងលំបាកខ្លាំងណាស់

ដោយ៖ សាន់ វីតា ​​ | ថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 76
នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា ការបង្កើតសង្រ្គាមគឺជារឿងងាយស្រួល ប៉ុន្តែការស្វែងរកសុខសន្ដិភាពគឺជារឿងលំបាកខ្លាំងណាស់ នាយករដ្ឋមន្ត្រីកម្ពុជា លើកឡើងថា ការបង្កើតសង្រ្គាមគឺជារឿងងាយស្រួល ប៉ុន្តែការស្វែងរកសុខសន្ដិភាពគឺជារឿងលំបាកខ្លាំងណាស់

នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលធ្វើឡើងនៅតំបន់ព្រៃស្ពឺ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការស្វែងរកសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺមានការលំបាកខ្លាំងណាស់ ទម្រាំប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចបច្ចុប្បន្ននេះ ដូច្នេះត្រូវរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការធ្វើឱ្យប្រទេសមានសង្គ្រាមគឺរហ័សណាស់ គឺគ្រាន់តែសម្រេចចិត្ត ១០នាទី គឺអាចធ្វើឱ្យប្រទេសមានសង្គ្រាមបាត់ទៅហើយ ប៉ុន្ដែការបញ្ឈប់សង្គ្រាមទៅវិញទេ ដែលមានការលំបាកខ្លាំងណាស់។

សម្តេចតេជោ ហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តខុសរបស់លោក លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ បានធ្វើឱ្យកម្ពុជាចាប់ផ្តើមផ្ទុះសង្រ្គាម រហូតធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែនិង២០ថ្ងៃ៕

អត្ថបទទាក់ទង