ក្រុមអ្នកជំនាញការគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ ចុះពិនិត្យការអភិវឌ្ឍនៅតំបន់រុនតាឯក និងពាក់ស្នែង
នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្រុមអ្នកជំនាញការចំពោះកិច្ចនៃគណៈកម្មាធិការអន្ដរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ បានចុះទៅពិនិត្យការអភិវឌ្ឍនៅតំបន់រុនតាឯក និងតំបន់ពាក់ស្នែង