ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើគ្រូបង្រៀន 

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 97
នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើគ្រូបង្រៀន  នាយករដ្ឋមន្ត្រីកម្ពុជា នៅតែបន្តជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើគ្រូបង្រៀន 

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូនគរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ពាន់នាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំពាវនាវដល់សប្បុរសជន និងអភិបាលខេត្តតាមបណ្តាខេត្តទាំងអស់ ត្រូវយកចិត្តក្នុងការកសាងផ្ទះគ្រូបង្រៀន ដើម្បីទាក់ទាញគ្រូបង្រៀនល្អៗ អោយទៅកាន់សាលារៀន ដែលមានកន្លែងស្នាក់នៅសមរម្យ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានឈានដល់ដំណាក់កាល ដែលត្រូវបង្កើតឱ្យមានអនុវិទ្យាល័យយ៉ាងហោចមួយ ក្នុងមួយឃុំ ហើយដែលតម្រូវការបន្ទាប់ គឺការយកចិត្តទុកដាក់លើការស្នាក់នៅរបស់គ្រូបង្រៀន ដែលត្រូវមានការកសាងអាគារស្នាក់នៅរបស់គ្រូបង្រៀននៅតាមសាលា និងនៅតាមបណ្តាខេត្តនានា ឱ្យមានទីកន្លែងស្នាក់នៅសមរម្យល្អ៕

អត្ថបទទាក់ទង