ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនអត់ឱនដាច់ខាតចំពោះពួកជនដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្របានឡើយ

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 74
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនអត់ឱនដាច់ខាតចំពោះពួកជនដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្របានឡើយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសមិនអត់ឱនដាច់ខាតចំពោះពួកជនដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្របានឡើយ

នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃចន្ទទី៣ ខែមេសា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មីម្តងទៀត មិនអត់ឱនដាច់ខាតចំពោះពួកជនដែលចង់ផ្ដួលរំលំរាជរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ។ លោកនាយករដ្ឋមន្ត្រី ប្ដេជ្ញារក្សាឱ្យបាននូវសុខសន្ដិភាពរបស់កម្ពុជា ដោយមិនឱ្យអ្នកណាម្នាក់មកបំពានបានឡើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ឱ្យតែគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត បន្តដឹកនាំរាជរដ្ឋាភិបាល គឺធានានូវស្ថិរភាព សុខសន្ដិភាព និងការអភិវឌ្ឍដល់ប្រជាជនជារៀងរហូត។ លោកក៏បានអំពាវនាវជាថ្មីម្តងទៀត ឱ្យបងប្អូនប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាបន្តទៀត៕

អត្ថបទទាក់ទង