ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ គ្មានទេការហត់នឿយ ឬការលំបាក ព្រោះខ្ញុំពេញចិត្តបម្រើប្រទេសជាតិ និងប្រជាជនបានរស់នៅសុខសប្បាយ ក្នុងសុខសន្តិភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 47
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ គ្មានទេការហត់នឿយ ឬការលំបាក ព្រោះខ្ញុំពេញចិត្តបម្រើប្រទេសជាតិ និងប្រជាជនបានរស់នៅសុខសប្បាយ ក្នុងសុខសន្តិភាព លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន៖ គ្មានទេការហត់នឿយ ឬការលំបាក ព្រោះខ្ញុំពេញចិត្តបម្រើប្រទេសជាតិ និងប្រជាជនបានរស់នៅសុខសប្បាយ ក្នុងសុខសន្តិភាព

ក្នុងការដឹកនាំគណៈប្រតិភូត្រឡប់ពីកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធរយៈពេល៣ថ្ងៃនៅប្រទេសសិង្ហបុរី លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានលើកឡើងថា គ្មានទេពាក្យថា នឿយហត់ ឬលំបាកសម្រាប់ លោក ហើយលោកពេញចិត្ត ដែលបានបម្រើប្រទេសជាតិ និងប្រជាជនឲ្យ រស់នៅដោយ សុខសប្បាយក្នុងសុខសន្តិភាព។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានបញ្ជាក់លើ Facebook នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះថា «ព្រឹក១៦ វិច្ឆិកានេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូវិល ត្រទ្បប់មកកាន់កម្ពុជាវិញ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាកព័ន្ឋនានាអស់ពេល៣ថ្ងៃ (១៣ -១៥ វិច្ឆិកា) នៅប្រទេសសិង្ហបុរី។ ចំពោះខ្ញុំគឺគ្មានទេពាក្យថាហត់នឿយឬលំបាកនោះ។ ខ្ញុំពេញចិត្ត ដែលបានបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិបានរស់នៅ សុខសប្បាយក្នុងសុខសន្តិភាព»។

លោកនាយករដ្ឋមន្រ្ដី បានបង្ហាញបញ្ជាក់ផងដែរពីលទ្ធផលទទួលបានពីកិច្ច ប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ។ លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា «ភាពរឹងមាំ និងនាវានុវត្តន៍របស់អាស៊ាន» គឺជាប្រធាន បទនៃកិច្ចប្រជុំកំពូលលើកទី៣៣ ដែលបានទទួលលទ្ធផលវិជ្ជមានល្អ ទាំងសម្រាប់កម្ពុជា និងប្រទេសសមាជិកអាស៊ានទាំងមូល»។

ប្រមុខរាជរដ្ឋាភិបាលបន្ថែមថា ពិតណាស់ ប្រទេសមួយមិនអាចសម្រេច កិច្ចការធំៗ ដោយប្រសិទ្ឋភាពបានទាំងស្រុងឡើយ គឺត្រូវសហការរួមគ្នា ដោះស្រាយបញ្ហាប្រឈមនានា រួមទាំងបង្កើនទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច ដើរឲ្យទាន់តាមបច្ចេកវិទ្យា ជំរុញការបណ្តុះបណ្តាល ធនធានមនុស្ស ព្រមទាំងរួមគ្នាការពារធនធានសម្បត្តិធម្មជាតិ បរិស្ថាន និងទប់ស្កាត់អំពើភេរកម្ម ដើម្បីពង្រឹងសន្តិភាពដែលនាំមកនូវផល ប្រយោជន៍ និងវិបុលភាពសម្រាប់ប្រជាជាតិទាំងមូល។

លោកនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថែមទៀតថា តាមការគ្រោងទុកលោកនឹង អញ្ជើញមកដល់ប្រទេសកម្ពុជា នៅវេលាម៉ោង ១១៖០០ព្រឹកថ្ងៃដដែលនេះ ៕

អត្ថបទទាក់ទង