ខ្មែរប៉ុស្ដិ៍ Close

ព្រឹកស្អែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត ២ពាន់នាក់

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 148
ព្រឹកស្អែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត ២ពាន់នាក់ ព្រឹកស្អែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិត ២ពាន់នាក់

នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ស្អែកនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិ​ត វិទ្យាស្ថានខ្មែរជំនាន់ថ្មី ប្រមាណជិត២ពាន់នាក់ ដែលពិធីនេះប្រារព្ធធ្វើនៅវិទ្យាស្ថានជាតិអប់រំ។

លោក ណុប នរិន្ទ នាយកវិទ្យាស្ថានខ្មែរជំនាន់ថ្មី បានឲ្យដឹងថា ក្នុងចំណោមនិស្សិតជ័យលាភីត្រូវទទួលសញ្ញាបត្រនេះ មាននិស្សិតថ្នាក់បរិញ្ញាបត្រ និងបរិញ្ញា បត្រជាន់ខ្ពស់ផ្នែកអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន ១៤៤នាក់ផងដែរ។

វិទ្យាស្ថានខ្មែរជំនាន់ថ្មី គឺជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឯកជនមួយត្រូវបានទទួលស្គាល់ពីរាជរដ្ឋាភិបាលតាមអនុក្រឹត្យចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១១។ វិទ្យាស្ថានស្ថិត នៅក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយធ្វើការបណ្តុះបណ្តាលសិក្ខាកាម សិស្ស និស្សិត ចាប់ពីកម្រិតវិញ្ញាបនបត្រវិជ្ជាជីវៈ រហូតដល់កម្រិតបរិញ្ញា បត្រជាន់ខ្ពស់។ ក្រៅពីការងារបណ្តុះបណ្តាល វិទ្យាស្ថានក៏បានចូលរួមចំណែកបម្រើឲ្យសកម្មភាពមនុស្សធម៌ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទទាក់ទង