ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្លែផ្កានៃសន្តិភាពបានប្រែក្លាយ តំបន់ដែលធ្លាប់មានសង្រ្គាម ទៅជាតំបន់ទេសចរណ៍

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 191
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្លែផ្កានៃសន្តិភាពបានប្រែក្លាយ តំបន់ដែលធ្លាប់មានសង្រ្គាម ទៅជាតំបន់ទេសចរណ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ផ្លែផ្កានៃសន្តិភាពបានប្រែក្លាយ តំបន់ដែលធ្លាប់មានសង្រ្គាម ទៅជាតំបន់ទេសចរណ៍

ក្នុងពិធីជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ដែលបានផ្លាស់ប្តូរទីលំនៅទៅទីតាំងថ្មី និងត្រួតពិនិត្យការដ្ឋានសាងសង់ វារីអគ្គិសនីស្ទឹងពោធិ៍សាត់១ ស្ថិតនៅឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា តំបន់ដែលធ្លាប់មានសង្រ្គាម ដូចជា វាលវែងជាដើម ពេលនេះសម្បូរទៅដោយរមណីយដ្ឋានជាច្រើន ដែលទាំងនេះហើយជាផ្លែផ្កានៃសុខសន្តិភាពនោះ។

លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កត្តាសន្តិភាពនេះហើយ ដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ បានរស់នៅរីកចម្រើនគ្រប់បែបយ៉ាង ដែលពីមុនយើងធ្វើយ៉ាងណាឱ្យបានហូបឆ្អែតព្រោះខ្វះម្ហូបអាហារ ក្រោយមកយើងបានឆ្អែត ហើយពេលនេះ ឆ្អែតហើយត្រូវមានសុវត្ថិភាព ហើយយើងថែមទាំងមានឱកាសធ្វើដំណើរកំសាន្តនៅតាមទីជិតឆ្ងាយដោយគ្មានការភ័យខ្លាចទៀតផង៕


អត្ថបទទាក់ទង