ខ្មែរប៉ុស្ដិ៍ Close

ក្រសួងកិច្ចការនារី សម្តែងក្តីព្រួយបារម្ភ ចំពោះការប្រើប្រាស់ពាក្យសំដីអសុរោះលើស្ត្រី នៅតាមបណ្តាញសង្គម

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 321
ក្រសួងកិច្ចការនារី សម្តែងក្តីព្រួយបារម្ភ ចំពោះការប្រើប្រាស់ពាក្យសំដីអសុរោះលើស្ត្រី នៅតាមបណ្តាញសង្គម ក្រសួងកិច្ចការនារី សម្តែងក្តីព្រួយបារម្ភ ចំពោះការប្រើប្រាស់ពាក្យសំដីអសុរោះលើស្ត្រី នៅតាមបណ្តាញសង្គម

ក្រសួងកិច្ចការនារី នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន មួយដោយបានសម្តែងក្តីព្រួយបារម្ភចំពោះការលេចឡើងនូវបាតុភាពនៃការ ប្រើប្រាស់ពាក្យសំដីមិនសមរម្យ អសុរោះ  ប្រាសចាកសុជីវធម៌ និងសីលធម៌ តាមបណ្តាញទំនាក់ទំនងសង្គម ដោយបុគ្គលមួយចំនួនតូច លើស្ត្រី។

ក្រសួងកិច្ចការនារី បានលើកឡើងថា ទង្វើរបែបនេះ បានធ្វើឱ្យប៉ះពាល់សល់កិត្តិយស សេចក្តីថ្លៃថ្នូរបស់បុគ្គលជាស្ត្រីខ្មែរ ព្រមធ្វើឱ្យសាធារណជនមានការថ្នាំងថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដែលជានិច្ចកាល តែងតែគិតគូរ និងយកចិត្តទុកដាក់លើការលើកកម្ពស់ និងការពារសិទ្ធិស្ត្រីគ្រប់រូប ដោយគ្មានការរើសអើងអ្វីឡើយ។

អត្ថបទទាក់ទង