ឱកាសល្អក្រសួងការបរទេសប្រកាសជ្រើសរើសមន្ត្រីក្របខណ្ឌចំនួន៨នាក់
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹង នឹងត្រៀមរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីក្របខណ្ឌ «ក» ចំនួន៨នាក់ សម្រាប់ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
សម្រាប់មុខជំនាញដែលត្រូវជ្រើសរើស មានដូចជា ភាសាអង់គ្លេស, ហិរញ្ញវត្ថុ គណនេយ្យ, ព័ត៌មានវិទ្យា និង ការទូតសេដ្ឋកិច្ច។