ខ្មែរប៉ុស្ដិ៍ Close

ថ្ងៃនេះជាខួប៣ឆ្នាំ ដែលកម្ពុជាបានបំពេញការងារមនុស្សធម៌ដ៏ធំមួយ ធ្វើឱ្យរំភើបទូទាំងពិភពលោក

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 120
ថ្ងៃនេះជាខួប៣ឆ្នាំ ដែលកម្ពុជាបានបំពេញការងារមនុស្សធម៌ដ៏ធំមួយ ធ្វើឱ្យរំភើបទូទាំងពិភពលោក ថ្ងៃនេះជាខួប៣ឆ្នាំ ដែលកម្ពុជាបានបំពេញការងារមនុស្សធម៌ដ៏ធំមួយ ធ្វើឱ្យរំភើបទូទាំងពិភពលោក

ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាខួបគម្រប់៣ឆ្នាំហើយ ដែលកម្ពុជាបានអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្ស Westerdam ចូលចតនៅខេត្តព្រះសីហនុ ខណៈដែលនាវាដ៏ធំនេះ កំពុងប្រឈមនឹងបញ្ហាខ្វះស្បៀង ប្រេង និងទឹកស្អាត ហើយប្រទេសមួយចំនួនបដិសេធមិនទទួលជួយ។ ការយល់ព្រមទទួលឱ្យចូលចត របស់កម្ពុជា គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីគោលដៅមនុស្សធម៌តែមួយគត់។

នៅលើនាវានោះ មានផ្ទុកអ្នកដំ​ណើរជាង ២០០០នាក់ មាន៤១ស​ញ្ជាតិ។ គួររំលឹកថា នៅអំឡុងខែកុម្ភៈ ឆ្នាំ២០២០ គឺជាពេលវេលា ដែលជំងឺ Covid-19 បាននិងកំពុងចាប់ផ្តើមបង្កការរាតត្បាត ក្នុងពិភពលោក ដែលនេះគឺជាមូលហេតុធ្វើឱ្យបណ្តាប្រទេសខ្លះ មិនព្រមទទួលនាវាទេសចរណ៍ Westerdam ដោយបារម្ភពីការឆ្លងជំងឺនេះ។ បើទោះបីជាយ៉ាងណា ប្រមុខដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចិត្តធ្វើការងារមនុស្សធម៌ដ៌ធំនេះ ដើម្បីសង្គ្រោះអ្នកដំណើរលើនាវា ដែលត្រូវការពិនិត្យ និងព្យាបាលជំងឺ និងខ្លះទៀតមានតម្រូវការឡើងគោកដើម្បីធ្វើដំណើរបន្តតាមយន្តហោះ ត្រឡប់ទៅកាន់ប្រទេសកំណើតវិញ។ សកម្មភាពមនុស្សធម៌ក្នុងអំឡុងពេលនោះ បានធ្វើឱ្យកម្ពុជាជាប់ឈ្មោះជា “ប្រទេសតូចតែមានបេះដូងធំ” ។

នេះគឺជាព្រឹត្តការណ៍ដែលធ្វើឱ្យពិភពលោកបានចងចាំ ពីទឹកចិត្តដ៏ធំទូលាយរបស់កម្ពុជា ដែលមកទល់នឹងថ្ងៃនេះ គឺមានរយ:ពេល៣ឆ្នាំគត់ រាប់ចាប់តាំងពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ត្រូវបានសាធារណ:មតិជាតិ និងអន្តរជាតិ នៅទូទាំងពិភពលោក បានសម្តែងការសាទរយ៉ាងខ្លាំងចំពោះទឹកចិត្តដ៏សប្បុរសរបស់ប្រជាជនខ្មែរ ក៏ដូចជា មេដឹកនាំកម្ពុជា ដែលបានផ្តល់ឱកាសអោយកប៉ាល់ទេសចរណ៍ដ៏ធំ ដែលមានផ្ទុកអ្នកដំណើររាប់ពាន់នាក់ ហើយដែលជិតអស់ស្បៀងឲ្យមកចតនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕

 

អត្ថបទទាក់ទង