ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ មានជនខ្លះរៀនសូត្របានចេះដឹងក្រោមដំបូលសាលារៀនធ្លុះធ្លាយ តែគេបែរជាមើលស្រាលគុណភាពអប់រំកម្ពុជាទៅវិញ

ដោយ៖ សាន់ វីតា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 139
សម្តេចតេជោ ហ៊ុន សែន៖ មានជនខ្លះរៀនសូត្របានចេះដឹងក្រោមដំបូលសាលារៀនធ្លុះធ្លាយ តែគេបែរជាមើលស្រាលគុណភាពអប់រំកម្ពុជាទៅវិញ សម្តេចតេជោ ហ៊ុន សែន៖ មានជនខ្លះរៀនសូត្របានចេះដឹងក្រោមដំបូលសាលារៀនធ្លុះធ្លាយ តែគេបែរជាមើលស្រាលគុណភាពអប់រំកម្ពុជាទៅវិញ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានជនខ្លះរៀនសូត្របានចេះដឹងក្រោមដំបូលសាលារៀនធ្លុះធ្លាយ តែគេបែរជាមើលស្រាលគុណភាពអប់រំកម្ពុជាទៅវិញ ហើយថែមទាំងមើលងាយសញ្ញាបត្រស្រុកខ្មែរថែមទៀតផង។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលពិធីនេះធ្វើឡើងនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ OCIC រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ច្បាស់ណាស់ថា គុណភាពវាមិនគ្រប់គ្រាន់នោះទេ នៅក្នុងប្រទេសគេក៏ដូចគ្នាដែរ ប៉ុន្តែកម្ពុជា និងប្រទេសដទៃក៏កំពុងខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពឆ្លើយតបចំពោះការបណ្តុះបណ្តាលធនធានមនុស្ស រួមនឹងការពង្រឹងសេដ្ឋកិច្ចសង្គមផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្តេចមានមោទនភាពដែលបានសម្រេចចិត្តត្រឹមត្រូវដោយអនុញ្ញាតឱ្យវិស័យឯកជនចូលរួមវិនិយោគក្នុងវិស័យអប់រំ ដែលបានបង្កើតស្ថានភាពល្អប្រសើរ និងងាយស្រួលផងដែរសម្រាប់សាកលវិទ្យាល័យទាំងអស់របស់រដ្ឋ ដែលអាចយកមួយផ្នែកបណ្តុះបណ្តាលតាមរយៈការបង់ថ្លៃសិក្សា៕

អត្ថបទទាក់ទង