ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា រៀបចំស្ដង់ពិព័រណ៍សមិទ្ធផលការងារក្នុងព្រឹត្តិការណ៍ដឹងគុណអង្គរឆ្នាំ២០២២

ដោយ៖ សាន់ វីតា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែធ្នូ ឆ្នាំ២០២២ ព័ត៌មានទូទៅ វប្បធម៌ & ប្រវត្តិសាស្រ្ដ 54
អាជ្ញាធរជាតិអប្សរា រៀបចំស្ដង់ពិព័រណ៍សមិទ្ធផលការងារក្នុងព្រឹត្តិការណ៍ដឹងគុណអង្គរឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរា រៀបចំស្ដង់ពិព័រណ៍សមិទ្ធផលការងារក្នុងព្រឹត្តិការណ៍ដឹងគុណអង្គរឆ្នាំ២០២២

ក្នុងព្រឹត្តិការណ៏ រំលឹកគុណអង្គរ ដែលបានប្រារព្ធឡើងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំជាស្ដង់ពិព័រណ៍សមិទ្ធផលការងារនៅមុខប្រាសាទអង្គរវត្ត។

ការតាំងពិព័រណ៍មិនអចិន្រ្តៃយ៍នេះ បានដាក់តាំងបង្ហាញពីសមិទ្ធផលដ៏ធំធេងរយៈពេល៣០ឆ្នាំ ដែលអាជ្ញាធរជាតិអប្សរាសម្រេចបានលើការងារសំខាន់ៗមួយចំនួនក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាពរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរដូចជា កិច្ចការអភិរក្សប្រាសាទបុរាណ ការងារស្រាវជ្រាវផ្នែកបុរាណវិទ្យានិងបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការជាមួយដៃគូរអន្តរជាតិនៅតំបន់អង្គរ ការងារអភិវឌ្ឍន៍វិស័យទេសចរណ៏អង្គរនិងវប្បធម៌ ការងារគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ ការងារគ្រប់គ្រងដីធ្លីក្នុងឧទ្យាន និងបេតិកភណ្ឌក្រុង ការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងកិច្ចគាំពារ និងអភិរក្សបុរាណដ្ឋានផ្សេង ទៀតក្នុងខេត្តសៀមរាបជាដើម។

ពិព័រណ៍ដែលមានរយៈពេល៣ថ្ងៃគឺ (ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២២) នេះ គឺបានបើកចំហទទួលលឱ្យសិស្ស និសិ្សត អ្នកស្រាវជ្រាវ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមានបំណងស្វែងយល់អំពីកិច្ចការអភិរក្សនិងកិច្ចការរៀបចំតំបន់រមណីយដ្ឋានអង្គររបស់អាជ្ញាធរជាតិអប្សរា អាចចូលទស្សនាបានដោយសេរី៕

អត្ថបទទាក់ទង