ខ្មែរប៉ុស្ដិ៍ Close

ប៉ូលីសខេត្តកណ្ដាល ប្រើ Drone បង្ក្រាបទីតាំងលេងអាប៉ោងធំមួយកន្លែង ឃាត់ខ្លួនមនុស្ស៦នាក់

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអង្គារ ទី២៩ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 8
ប៉ូលីសខេត្តកណ្ដាល ប្រើ Drone បង្ក្រាបទីតាំងលេងអាប៉ោងធំមួយកន្លែង ឃាត់ខ្លួនមនុស្ស៦នាក់ ប៉ូលីសខេត្តកណ្ដាល ប្រើ Drone បង្ក្រាបទីតាំងលេងអាប៉ោងធំមួយកន្លែង ឃាត់ខ្លួនមនុស្ស៦នាក់

កណ្ដាល៖ កម្លាំងប៉ូលីសខេត្តកណ្ដាលបើកប្រតិបត្តិការដោយប្រើប្រាស់ Drone បង្ក្រាបទីតាំងលេង អាប៉ោង ធំមួយកន្លែងនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដោយឃាត់ខ្លួនមនុស្សបាន៦នាក់ ក្នុងនោះមាន ទីប្រឹក្សាចាងហ្វាងការផ្សាយកាសែតសម្លេងប្រជាជនម្នាក់ផងដែរ។

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ដោយកម្លាំងជំនាញទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានមនុស្សមួយក្រុមកំពុងលេង អាប៉ោង នៅចំណុចផ្ទះឈ្មោះ ប៉ែន ថុល អាយុ៤៧ឆ្នាំ ស្ថិតនៅក្នុងភូមិឃុំខាងលើ។

ចំណែក វត្ថុតាងចាប់បាន រួមមាន មេអាប៉ោង០៨ និងប្រដាប់ខាតជើងអាប៉ោង០១សន្លឹក២, គម្រប០១, កម្រាលអាប៉ោង០១, ទូរស័ព្ទដៃ០៧គ្រឿង SAMSUNG J7 ពណ៌ស០១គ្រឿង, iPhone 6plus ពណ៌ប្រផេះ០១គ្រឿង, iPhone 6 ពណ៌មាស០១គ្រឿង, Metfone ពណ៌ខ្មៅ០១គ្រឿង, Alcatel ពណ៌ខ្មៅ០១គ្រឿង, Nokia ពណ៌ខ្មៅ០២គ្រឿង, លុយដុល្លារ ៨៧៥ដុល្លារ, លុយខ្មែរ ៣,៧០០,០០០រៀល, ឡាន០២គ្រឿង ម៉ាកបាឡែន ស្លាកលេខភ្នំពេញ 2V-7570 ពណ៌ស្ករ ម៉ាកឆ្លាម ស្លាកលេខ ភ្នំពេញ 2Q-7796 ពណ៌ទឹកប្រាក់។

ជនសង្ស័យ០៦នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទទាក់ទង