ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត យើងត្រូវទប់ស្កាត់ភាពជ្រុលនិយមក្នុងសាសនានីមួយៗ ដើម្បីធានាឱ្យបានថា កម្ពុជាគ្មានជម្លោះសាសនាជាដាច់ខាត

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 113

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំពាវនាវឱ្យគ្រប់សាសនាទាំងអស់រួមគ្នា ដោយធ្វើយ៉ាងណាកុំឱ្យកម្ពុជា មានជម្លោះសាសនាឱ្យសោះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផល នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ក្នុងខេត្តកំពង់ស្ពឺ។

សម្តេចធិបតី បានថ្លែងបន្តថា មិនថាសាសនាព្រះពុទ្ធ សាសនាអ៊ីស្លាម និងសាសនាគ្រីស្ទ នោះទេ គ្រប់មេដឹកនាំសាសនាទាំងអស់ ត្រូវប្រកាន់ជំហរសាមគ្គី និងយោគយល់គ្នា ពីព្រោះសហគមន៍ទាំងអស់រស់នៅក្បែរគ្នា រៀនសាលាជាមួយគ្នា ធ្វើកិច្ចការងារជាមួយគ្នា ព្រមទាំងមានឱកាសដូចគ្នានៅក្នុងជួររាជរដ្ឋាភិបាលនិងក្នុងវិស័យឯកជន៕

អត្ថបទទាក់ទង