ខ្មែរប៉ុស្ដិ៍ Close

ហ្វេសប៊ុក​ចៅចាក់​ស្មុក៖ សង្រ្គោះជាតិមិនមែនបក្សនយោបាយដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋឡើយ!

ដោយ៖ សម ឬទ្ធិពល ​​ | ថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 64
ហ្វេសប៊ុក​ចៅចាក់​ស្មុក៖ សង្រ្គោះជាតិមិនមែនបក្សនយោបាយដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋឡើយ! ហ្វេសប៊ុក​ចៅចាក់​ស្មុក៖ សង្រ្គោះជាតិមិនមែនបក្សនយោបាយដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋឡើយ!

នៅ​ព្រឹកថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៧​នេះ ទំ​ព័រហ្វេសប៊ុក​​ ចៅ​ចាក់​ស្មុក​ ដែល​តែង​តែ​វិភាគ​ចំ​ៗ ច្បាស់​លាស់លើ​បញ្ហា​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហោះ​ផ្សាយ​នូវ​អត្ថបទ​វិភាគ​មួយ​ដែល​មាន​ខ្លឹម​សារដូច​តទៅ៖

គ្រោះធំដែលហោរាថៃបានទស្សន៍ទាយថា គណបក្សសង្គ្រោះជាតិ នឹងជួបនៅឆ្នាំ២០១៧ ត្រូវបានលាតត្រដាងឱ្យដឹងហើយ គ្រោះធំនោះគឺមេដឹកនាំ បក្សនេះ ដែលបានក្បត់កម្ពុជាជាយូរមកហើយ ត្រូវបានចាប់ខ្លួនខ្លះរត់ខ្ចាត់ព្រាត់ទៅសម្ងំលាក់ខ្លួននៅឯក្រៅប្រទេស ហើយគណបក្សទាំងមូលប្រឈមមុខ នឹងការរំលាយចោលតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ដោយសារតែមានភស្តុតាងជាច្រើនបញ្ជាក់ថា គណបក្សប្រឆាំងនៅកម្ពុជា បានទទួលបទបញ្ជា និងឃុបឃិតជាមួយបរទេសដើម្បីធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

យោងតាមមាត្រា ៧នៃច្បាប់ស្តីពីគណបក្សនយោបាយ បក្សដែលទទួលបញ្ជាពីបក្សឬពីរដ្ឋាភិបាលបរទេសនឹងត្រូវរំលាយ។ ការណ៍នេះបានធ្វើឱ្យសកម្មជន និងអ្នកគាំទ្ររបស់ខ្លួនមានភាពស្រឡាំងកាំង ព្រោះមិននឹកស្មានថា បក្សដែលខ្លួនជ្រើសរើស ជឿជាក់ថាជាបក្ស ស្នេហាជាតិ គិតជាតិ គិតប្រជាជន លើកតម្លៃកិត្យានុភាពជាតិដែលថ្នាក់ដឹកនាំបក្សនេះតែងតែស្រែកក្តែងៗ តាមពិតគឺគ្រាន់តែជាសារលួងលោមបោកប្រាស់និងអនុវត្តតាមការបង្គាប់បញ្ជារបស់បរទេស និងជាជនក្បត់ជាតិ ក្បត់ប្រជាជនកម្ពុជាតែប៉ុណ្ណោះ!

ពិតជាគួរឱ្យសោកស្តាយចំពោះអ្នកលង់ខ្លួនគាំទ្រ និងបោះឆ្នោតឱ្យបក្សសង្គ្រោះជាតិដែលពេលនេះបានប្តូរមកជាបក្សក្បត់ជាតិវិញ! ពួកគេបានលះបង់សព្វបែបយ៉ាង សូម្បីតែដីស្រែចម្ការទ្រព្យសម្បត្តិមានបន្តិចបន្តួច ក៏បានលក់ដូរដើម្បីបានប្រាក់មកជួយ បក្ស ឬខ្ចីបុលធនាគារ និងមីក្រូហិរញ្ញវត្ថុឯកជនដើម្បីទ្រទ្រង់បក្សជាថ្នូរនឹងការផ្តល់់តំណែងផ្សេងៗនៅក្នុងរដ្ឋបាល ថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ អ្នកខ្លះសុខចិត្តអត់ស៊ីខ្លួនឯងដើម្បីយកមកសូកបក្សដើម្បីបានតំណែងខ្យល់ដែលបក្សនេះបានសន្យា។ អ្នកខ្លះលះបង់សូម្បីតែជីវិត ក៏មិនស្តាយ ប៉ុន្តែការលះបង់ដ៏មានតម្លៃ របស់បងប្អូនបែរជាត្រូវបាន សម រង្ស៊ី កឹម សុខា មូរ សុខហួរ យឹម សុវណ្ណ អេង ឆៃអ៊ាង ហូរ វ៉ាន់ និងសមាជិកបក្សប្រឆាំងផ្សេងទៀត បានឆ្លៀតធ្វើជំនួញនយោបាយលើខ្នងរាស្ត្រក្រីក្រនិងបោកប្រាស់ពលរដ្ឋយកមកធ្វើជាកូនជញ្ជីងចរចាដើម្បីស្វែងរកអំណាចផ្ទាល់ខ្លួន។ មិនតែប៉ុណ្ណោះ បក្សសង្គ្រោះជាតិបានក្បត់ឆន្ទៈរាស្ត្រដោយបានធ្វើតាមការបង្គាប់បញ្ជារបស់អាមេរិក និងបម្រើផលប្រយោជន៍បរទេស ហើយងាកមកបំផ្លាញខ្មែរតាមរយៈបដិវត្តន៍ពណ៌។

ក្រុមបក្សប្រឆាំងតែងតែប្រើនយោបាយបីកុំ គឺ កុំផ្តល់ជំនួយឱ្យកម្ពុជាកុំវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពីកម្ពុជា និងពូកែរត់ទៅពឹងបរទេសដើម្បីឱ្យជួយលុបលាងទង្វើអាក្រក់ និងភាពរំលោភច្បាប់របស់ខ្លួន។ ពួកព្យាយាមកែរូបភាពពីបំផ្លាញប្រជាជនកម្ពុជាដោយផ្ទាល់មកសម្តែងធ្វើជាតួអង្គសង្គ្រោះ ប៉ុន្តែពួកគេពិតជាពូកែជួយខ្មែរតាម រយៈដើរសម្អុយកេរ្តិ៍ឈ្មោះខ្មែរ និងអំពាវនាវបរទេសដាក់សម្ពាធ ឬទណ្ឌកម្មគ្រប់បែបយ៉ាងមកលើកម្ពុជា។ បក្សប្រឆាំងពូកែខាងការញុះញង់ និងការលាបពណ៌ឱ្យគ្នា។ សូម្បីតែកូនស្រី កឹម សុខា ក៏បាននិយាយថា សម រង្ស៊ី បានធ្វើឱ្យអ្នកប្រជាធិបតេយ្យឈឺចាប់ជាង ២០ ឆ្នាំមកហើយ ប៉ុន្តែកូនស្រីកឹម សុខា ក៏ត្រូវហ៊ានទទួលស្គាល់ដែរថាឪពុករបស់ខ្លួនក៏ជាអ្នកជំនាញខាងលាបពណ៌ និងប្រើប្រាស់វោហាសាស្ត្រស្អប់និងប្រកាន់ពូជសា សន៍ដើម្បីចំណេញនយោបាយរបស់ខ្លួនដែរ។

នេះជាអ្វីដែលបក្សប្រឆាំងខិតខំព្យាយាមលាក់បាំងការពិតពីភ្នែករាស្ត្រ និងបន្តធ្វើនយោបាយប្រជាភិថុតិក្រោមរូបភាពសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ គម្រោងការសម្ងាត់ធ្វើបដិវត្តន៍ពណ៌របស់បក្ស ប្រឆាំងធ្វើបដិវត្តន៍ពណ៌ត្រូវបានកម្ទេចដោយអាជ្ញាធរ និងបានចាប់ខ្លួនមេក្លោងថែម ទៀត។ ផែនការបដិវត្តន៍ពណ៌នេះគឺជាគំនិតពិសពុល និង មានបំណងបំផ្លាញសន្តិភាព និងការអភិវឌ្ឍដែលកម្ពុជារកបានមកដោយពីបាក កើតចេញពីការលះបង់សាច់ស្រស់ឈាមស្រស់របស់កុលបុត្រខ្មែរ។ បក្សប្រឆាំងបានត្រឹមតែនិយាយតែប៉ុណ្ណោះ ប៉ុន្តែគោលការណ៍ និងគោលនយោបាយជាក់ស្តែងគ្មានឡើយ។ ពួកគេដើរពឹងពាក់បរទេសទាញឥទ្ធិពលបរទេសមកគ្របដណ្តប់លើប្រជាជនកម្ពុជា និងរីករាយបំផុត ពេលឃើញកម្ពុជាត្រូវបានគេមាក់ងាយ និងគំរាមកំហែង។ តើបក្ស បំផ្លាញជាតិដូច្នេះ ប្រជាពលរដ្ឋត្រូវការទេ?

ឥឡូវនេះ ប្រជាជនកម្ពុជាភាគច្រើនបានយល់ច្បាស់ណាស់ថា សង្គ្រោះជាតិ មិនមែនជាបក្សនយោបាយដែលមានតម្លៃគួរឱ្យគោរព និងទុកចិត្តនោះឡើយ។ ប៉ុន្តែគឺជា បក្សអាយ៉ងដែលអនុវត្តតាមបទបញ្ជារបស់អាមេរិកដើម្បីបំផ្លាញខ្មែរប៉ុណ្ណោះ ហើយផែនការនេះត្រូវបានទទួលបរាជ័យយ៉ាងអាម៉ាស់បំផុត។ រាស្ត្រមួយចំនួនធំរួមនឹងក្រុមសកម្មជនគាំទ្របក្សនេះរាប់តាំងពីតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់បានសម្រេចចិត្តផ្លាស់ប្តូរជីវភាពបក្ស ពីគណបក្សសង្គ្រោះជាតិមកចូលរួមជាមួយគណបក្ស ប្រជាជនកម្ពុជាដូចទឹកបាក់ទំនប់ដោយសារ តែមេដឹកនាំនៃបក្សសង្គ្រោះជាតិក្បត់ឆន្ទៈ រាស្ត្រ និងបម្រើបរទេស ក្បត់ជាតិមាតុភូមិ។ អ្នកស្រឡាញ់សន្តិភាព និងការអភិវឌ្ឍទាំង នេះបានចាកចេញពីបក្សសង្គ្រោះជាតិក្លែងក្លាយ ដោយគ្មានស្តាយស្រណោះអ្វីបន្តិចឡើយមកចូលរួមការពារសន្តិភាព និងការអភិវឌ្ឍជាមួយគណបក្សប្រជាជនកម្ពុជា

ក្រោយពីដឹងថា មេបក្សសង្គ្រោះជាតិទាំងមុន និងក្រោយប្រព្រឹត្តអំពើក្បត់ជាតិ និងមានបំណងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងមូលឃើញពីការបែកបាក់ផ្ទៃក្នុងបក្ស ជួរសមាជិកគណបក្សសង្គ្រោះជាតិ ហើយពីមួយថ្ងៃទៅមួយថ្ងៃ ថ្នាក់ដឹកនាំបក្ស នេះគ្មានគោលជំហរ និងឆន្ទៈស្មារតីជាតិច្បាស់លាស់ឡើយ និងបានចុះខ្សោយពីមួយថ្ងៃ ទៅមួយថ្ងៃ ព្រមទាំងញុះញង់បំបែកបំបាក់ជាតិផងដែរ។

នៅក្នុងក្រសែផ្នែកប្រជាជនខ្មែរភាគច្រើន បក្សសង្គ្រោះជាតិគ្រាន់តែជាអាយ៉ងរបស់ អាមេរិក និងជាជម្រកនៃជនក្បត់ជាតិ។ បក្សនេះបានភូតកុហកប្រជាជនយ៉ាងច្រើនលើ សលុបលើផ្នែកគោលនយោបាយរបស់ខ្លួនដោយបោកប្រាស់ឱ្យមេគោ ចែកម៉ូតូ ផ្តល់ថវិកាដល់ចាស់ៗ និងផ្តល់កញ្ចប់ថវិកា ៥០ម៉ឺនដុល្លារដើម្បីអភិវឌ្ឍឃុំសង្កាត់ បើសិនជា បោះឆ្នោតឱ្យគណបក្សខ្លួនជាដើម។ ចំណែកគោលជំហរជាតិ បក្សសង្គ្រោះផេះនេះគ្មាន និងបម្រើផលប្រយោជន៍បរទេស បំផ្លាញសេចក្តីសុខ និងឆន្ទៈដ៏ពិសិដ្ឋរបស់រាស្ត្រដែល ចង់បានភាពសុខក្សេមក្សាន្ត និងសន្តិភាព។

រាស្ត្រខ្មែរមិនត្រូវការបក្សក្បត់ជាតិនេះទេ ហើយក៏ឈប់មកកុហករាស្ត្រថា ជាអ្នកជួយសង្គ្រោះជាតិក្នុងពេលសន្តិភាពទៀតទៅ និងក៏កុំមកឃោសនាបោកប្រាស់ តាមរយៈកញ្ចប់លុយខ្យល់ និងសូមកុំមកប្រាប់ខ្មែរថាខ្លួន ស្រឡាញ់ខ្មែរការពារផលប្រយោជន៍ខ្មែរទៀត ព្រោះក្រុមបក្សប្រឆាំងនេះបានដើរកៀង គរបរទេសឱ្យមកគាបសង្កត់ខ្មែរដើម្បីគេចពីការទទួលខុសត្រូវចំពោះមុខច្បាប់នូវការប្រ ព្រឹត្តអំពើក្បត់ បំផ្លាញជាតិរបស់ខ្លួន។
បក្សនេះគ្មានអ្វីជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរឡើយ ព្រោះជាបក្សប្រហោងក្នុង និងពោរពេញដោយទង្វើក្បត់ជាតិ លាបពណ៌ និងកុហកបោកប្រាស់ ប្រជារាស្ត្រខ្មែរ។ រាស្ត្រខ្មែរមិនត្រូវការវត្តមានបក្សនេះទៀតឡើយ!

ដោយ៖ ចៅចាក់ស្មុក

 

អត្ថបទទាក់ទង