ខ្មែរប៉ុស្ដិ៍ Close

    សម្តេចតេជោ ហ៊ុន សែន ៖ បើសិនជា ហ៊ុន សែន ល្ងង់និងផ្តាច់ការមែន ក៏មិនអាចកាន់អំណាចរហូតមកដល់សព្វថ្ងៃនេះបានដែរ

    ដោយ៖ សាន់ វីតា ​​ | ថ្ងៃសុក្រ ទី៥ ខែសីហា ឆ្នាំ២០២២ ទស្សនៈ - នយោបាយ 798
    សម្តេចតេជោ ហ៊ុន សែន ៖ បើសិនជា ហ៊ុន សែន ល្ងង់និងផ្តាច់ការមែន ក៏មិនអាចកាន់អំណាចរហូតមកដល់សព្វថ្ងៃនេះបានដែរសម្តេចតេជោ ហ៊ុន សែន ៖ បើសិនជា ហ៊ុន សែន ល្ងង់និងផ្តាច់ការមែន ក៏មិនអាចកាន់អំណាចរហូតមកដល់សព្វថ្ងៃនេះបានដែរ

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនជា ហ៊ុន សែន ល្ងង់និងផ្តាច់ការមែន ក៏មិនអាចឈរជើងកាន់អំណាចរហូតមកដល់សព្វថ្ងៃនេះបានដែរ ពោលគឺជាង៤៥ឆ្នាំនៅក្នុងជួរថ្នាក់ដឹកនាំ និងកាន់អំណាចជាង៣៧ឆ្នាំក្នុងតំណែងនាយករដ្ឋមន្រ្តី។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើចោទថាសម្តេចផ្តាច់ការនោះ គឺគ្មានអ្នកណាដែលផ្តាច់ការជាង ប៉ុល ពត នោះទេ ដែលចុងក្រោយអាចកាន់អំណាចបានត្រឹមតែ៣ឆ្នាំ៨ខែ២០ថ្ងៃ រីឯ លន់ នល់ វិញ កាន់អំណាចបានត្រឹមតែ៥ឆ្នាំប៉ុណ្ណោះ។

    សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅអ្នកដែលចោទសម្តេចល្ងង់នោះថា គឺខ្លួនឯងវិញទេជាមនុស្សល្ងង់ព្រោះបានចូលរួមកែរដ្ឋធម្មនុញ្ញពី២ភាគ៣ មក៥០បូក១វិញ៕

    អត្ថបទទាក់ទង