ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់កងទ័ពទាំងអស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 52
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់កងទ័ពទាំងអស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវដល់កងទ័ពទាំងអស់ បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំពាវនាវដល់កងទ័ពទាំងអស់ត្រូវត្រៀមខ្លួនជាស្រេចដើម្បីការពារឯករាជ្យ អធិបតេយ្យភាពជាតិ និងបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវខឿនការពារជាតិរបស់ប្រជាជន។ លោកបានបន្តថា នយោបាយការពារជាតិរបស់លោក​ តាំងពីដើមរហូតដល់ពេលបច្ចុប្បន្ននេះ គឺខឿនការពារជាតិរបស់ប្រជាជន ព្រោះកងទ័ពបានកើតចេញពីប្រជាជន និងធ្វើអ្វីៗដើម្បីសេចក្តីសុខរបស់ប្រជាជន។

លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីខួបគម្រប់២០ឆ្នាំនៃថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលពិធីនេះប្រារព្ធធ្វើស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា «ប្រជាជនគឺជាប្រភពជ្រើសរើសទ័ព ប្រជាជនគឺជាប្រភពទុនទាំងកម្លាំងទ័ព​ និងភស្តុភារ។ ខឿនការពារជាតិរបស់ប្រជាជនគឺមិនសំដៅទៅលើកងទ័ពតែប៉ុន្មានម៉ឺននាក់នោះទេ ប៉ុន្តែគឺដំដៅថាមនុស្សម្នាក់គឺជាទាហានម្នាក់សម្រាប់ប្រជាជាតិរបស់យើង។ ដូចនេះត្រូវបន្តអនុវត្តតទៅទៀត នូវខឿនការពារជាតិរបស់ប្រជាជន ដើម្បីធានាថាប្រទេសរបស់យើងគឺជាប្រទេសរួមរបស់ប្រជាជន មិនមែនជាប្រទេសដោយឡែករបស់កងទ័ព ឬរបស់អ្នកណាមួយនោះទេ»៕

អត្ថបទទាក់ទង